Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​កសិកម្ម​ចុះ​ពិនិត្យ​វ​ឌ្ឍន​ភាព​សហគមន៍​ព្រៃឈើ​ព្រៃ​ហ៊ុ

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅក្នុង​អំឡុងពេល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​នៅថ្ងៃនេះ បាន​ចុះ​វាយតម្លៃ លើ​វឌ្ឍនភាព​ការអភិវឌ្ឍសហគម​ន៍​ព្រៃឈើ​ព្រៃ​ហ៊ុ ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ​។​

​តាម​របាយការណ៍ សហគមន៍​នេះ​មាន​ផ្ទៃដី​ទំហំ ៤០៨​ហ​.​ត សមាជិក​សរុប​ចំនួន ៥១៧ គ្រួសារ ។ ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​នេះ កំពុងតែ​ទទួល​ប្រយោជន៍​ពី​ផល និង​អនុផល ព្រៃឈើ​សំខាន់ៗ​មានដូចជា​៖ ផ្លែ​គុយ ផ្សិត ដំឡូង វ​ល្លិ៍ និង​រំពា​ក់​ជាដើម ប៉ុន្តែ​ដើម្បី លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជា​សហគមន៍ បច្ចុប្បន្ន​រដ្ឋបាល​ព្រៃឈើ​បាន​នាំយក គម្រោង​ស្តីពី​ប្រព័ន្ធ​ក​សិ​-​រុក្ខកម្ម លើដី ១០​ហ​.​ត ដើម្បី​តម្លើង​រោង​ដាំ​បន្លែ (Green house) ២ និង ជួយ ផ្ទៃដី ៦​ហ​.​ត បាន​ដាំ​ឈើ​ពាណិជ្ជកម្ម ចំនួន ១២.៣៥០​ដើម នៅក្នុង​នោះ​មាន គ្រញូង ៨០០០ ធ្នង់ ១០០០ បេង ១០០០ អង្កាញ់ ១០០០ ច្រេស ១០០០ ខ្នុរ ១០០ ស្តៅ ២០០ និង​ស្វាយ ៥០​ដើម​។

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម​ជួយ​លើ​ការងារ​បច្ចេកទេស និង​ទីផ្សារ​ដើម្បី​ជួយ​រំដោះ​ផលដំណាំ​ពី​សហគមន៍​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular