Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ក្រុមប្រឹក្ស...

​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​ទទួល​គម្រោង​វិនិយោគ​ថ្មី​តម្លៃ​៣,១​លាន​ដុល្លារ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈនៅថ្ងៃនេះ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បានទទួល​គម្រោង​វិនិយោគ​ថ្មី​មួយ​ដែលមាន​តម្លៃ​៣,១​លាន​ដុល្លារ​អាមេរិក ។

​ប្រភព​ដដែល​បាន​អះអាងថា តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន BRIGHTNESS (CAMBODIAGARMENTFACTORYCO.,LTD​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​។

​ប្រភព​ដដែល​បាន​បន្តថា​រោងចក្រ​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២​ភូមិ​កណ្តឹង​ធំ​ឃុំ​កណ្តឹង​ស្រុក​បាទី​ខេត្តតាកែវ​ដោយមាន​ទុនវិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧០២​កន្លែង៕.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular