​ចំណាយ​ថវិកា ៤០ លាន​រៀល ក្នុង​១​ថ្ងៃ លើ​មណ្ឌល​ច​ត្តា​ឡី​ស័ក ១៥ ទីតាំង

​ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ប៉ែន កុស​ល្យ បានបញ្ជាក់​ពី​ការចំណាយ​ថវិកា ក្នុង​មួយថ្ងៃៗ អស់​ចំនួន ៤០ លាន​រៀល លើ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៥ ទីតាំង នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងការ​ផ្គត់ផ្គង់ អាហារ​ហូបចុក ប្រចាំថ្ងៃ ដល់​ពលករ​កម្ពុជា វិលត្រឡប់​ពី​ស្រុកថៃ ដែល​កំពុងស្នាក់នៅ ក្នុងអំឡុងពេល​បរិបទ​កូ​វីដ​-១៩ នេះ​។​

​លោក ប៉ែន កុស​ល្យ បាន​បន្តថាៈ បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​យក​ទុកដាក់​ខ្ពស់ ចំពោះ​ពលករ​ខ្មែរ​គ្រប់រូប ដែល​បានធ្វើ​ដំណើរ​ឆ្លងដែន មកពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រកព្រំដែន​សំខាន់ៗ ក្នុងភូមិ​សាស្ត្រ ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងអំឡុងពេល បរិបទ​ជំងឺ​កូ​វីដ ១៩​នេះ ដោយ​តម្រូវ​ឲ្យ​ពលករ ទាំងអស់ ត្រូវ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤ ថ្ងៃ ដើម្បី​រក​មេរោគ​កូ​វីដ​-១៩ នៅពេល​ប្រទេស​ថៃ កំពុងតែ​ផ្ទុះ​ជំងឺ​នេះ ចូលដល់​ក្នុង​សហគមន៍ ហើយក៏​ជា​បញ្ហា​ប្រឈម​មួយ យ៉ាងខ្លាំង​ចំពោះ បងប្អូន​ពលករ​ខ្មែរ ដែល​បានធ្វើការ​នៅឯ​ប្រទេស​ថៃ មានការ​បារម្ភ និង​ភ័យខ្លាច​បំផុត​នោះ​។​

​លោក​បាន​បន្ថែមថាៈ ក្នុង​កាលៈទេសៈ​បែបនេះ រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត ដែលជា​សេនាធិការ ថ្នាក់ក្រោម​ជាតិ ក៏​កំពុងតែ​បាន​យកចិត្តទុកដាក់​ខ្ពស់​ដែរ ក្នុងការ​មើលថែ​សុខភាព ដល់​ពលករ​ខ្មែរ​គ្រប់រូប ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ស្នាក់នៅ​រយៈពេល ១៤ ថ្ងៃ ត្រូវ​ផ្គត់ផ្គង់​ជា​សម្ភារ​ប្រើប្រាស់ និង​ការហូបចុក​អាហារ ជូន​ដល់​ពួកគាត់ បាន​គ្រប់គ្រាន់​ប្រចាំថ្ងៃ​។​

​លោក ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថាៈ ពលករ​ខ្មែរ ឆ្លង​មកពី​ថៃ ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ មកដល់ពេលនេះ មាន​ចំនួន​ប្រមាណ​ជាង ២.០០០ នាក់ បាន​ចូលធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល តាម​មណ្ឌល​វិទ្យាល័យ ដែល​បាន​ត្រៀម​ទុក តាម​ស្រុក ក្រុង ក្នុង​ខេត្ត​។ បច្ចុប្បន្ន ចំនួន​ភាគច្រើន បានធ្វើ​ច​ត្តា​ឡី​ស័ក គ្រប់​ចំនួន​ថ្ងៃ បានចេញ​ជា​បន្តបន្ទាប់​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular