ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ព្រាង
កិរិយាសព្ទ
ធ្វើមួយទ្រួសល្បងមើលសិន; និយាយ, ស្នើមួយលើកមុនល្បងមើលសិន
ព្រាងការ, ព្រាងសំបុត្រ, ព្រាងសេចក្ដី, ព្រាងដំណើរ, និយាយព្រាង ។
គុណសព្ទ
ដែលគ្រាន់តែធ្វើឬនិយាយមួយលើកមុនល្បងមើលសិន
សេចក្ដីព្រាង, សំបុត្រព្រាង, ពាក្យព្រាង ។
ភ្លឺព្រាងៗ ដែលភ្លឺបន្តិចៗព្រឹមៗ ។ យល់ព្រាងៗ យល់បន្តិចៗមិនទាន់ស៊ប់ ។
ព្រាច
កិរិយាសព្ទ
សាចរាចទៅ, ចាប់បាចរាចទៅ
ព្រាចគ្រាប់ពោត, ព្រាចអង្កាម ។
ព្រាត
កិរិយាវិសេសន៍
(សំ. វ្រាត ប្រើជា ន. “គណៈ, ពួក, បន…”; សំ. ក្ល. វ > ព = ព្រាត ) ដែលដេរដាសដាច់ៗពីគ្នា, ដែលរដឹកហូរហែ
ចង្កៀងភ្លឺព្រាត, សព្រាត; សត្វហើរព្រាត, មនុស្សចេញដើរព្រាត, មើលទៅឃើញព្រាត ។
ព្រាតព្រោង ឬ ព្រោងព្រាត ដែលភ្លឺព្រោងរដឹកដាច់ៗពីគ្នា ។

ព្រាត់
កិរិយាសព្ទ
បែកឃ្លាតចាកបុគ្គលជាទីស្រឡាញ់, ឃ្លាតបាត់លែងបានចួបគ្នាទៀត
ព្រាត់កូន, ព្រាត់មិត្រ ។
ព្រាត់ប្រាស ឬ ប្រាសព្រាត់ ( ម. ព. ប្រាស ) ។ ព្រាត់ព្រាក ( ម. ព. ព្រាក ) ។
ព្រាន
នាមសព្ទ
ប្រមាញ់, នេសាទ
ព្រានម្រឹគ, ព្រានបក្សី ឬ ព្រានសត្វស្លាប ។
ព្រានព្រៃ ពនេចរ ។ ព្រានសន្ទូច ឬ នេសាទសន្ទូចអ្នកចងសន្ទូចឬអ្នកស្ទូចត្រី ។ ព្រានសំណាញ់ឬនេសាទសំណាញ់ អ្នកបង់សំណាញ់ ។