ដោយៈ សរិទ្ធ / ភ្នំពេញៈ លោក ឆែម ពេត អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានចូលតុលាការ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ដើម្បីបំភ្លឺពី ដំណើររឿងឆបោក ពាក់ព័ន្ធការទិញលក់ដី ទំហំ ២ ហិកតា នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រោយការសាកសួររួចហើយ លោក ឌុច សុខសារិន អនុប្រធានសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួន និងអនុញ្ញាតឲ្យលោក ឆែម ពេត ត្រឡប់ទៅវិញ តែនៅបន្តចាត់ការ សំណុំរឿងនេះ តាមនីតិវិធីដដែល។
