ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​
ដកខិម​

​នាមសព្ទ​

​ឈ្មោះ​ឈើ​តូច​មាន​ផ្កា​សម្រាប់​ដាំ​ក្នុង​ផើង​ប្រើ​ជា​គ្រឿង​តាំង​ឬ​ដាំ​ក្នុង​សួន​; ដកខិម​មាន ៣​ប្រភេទ​គឺ ដកខិមក្រហម​, ដកខិមលឿង​, ដកខិមស ។​

ដកគាំ​

​នាមសព្ទ​

( ស​. ដ្ច​ក​គាំ អ​. ថ​. ដក​ខាំ ) ឈ្មោះ​ផ្កា​ពណ៌​ក្រហម​ស្រគាំ​ប្រើ​ជា​គ្រឿង​ជ្រលក់​
​សំពត់​ជ្រលក់​ដកគាំ ។​
​មាន​មួយ​ប្រភេទ​ផ្សេងទៀត​ជា​គ្រាប់​
​គ្រាប់​ដកគាំ ។​

ដកចន្ទន៍​
(––​ច័ន​)

នាមសព្ទ

(​ស​. ផ្កាចន្ទន៍​) ឈ្មោះ​ក្បាច់​មាន​សណ្ឋាន​មូល​ឆែកៗ​
​ក្បាច់​ដកចន្ទន៍ ។​

​ដកព​

នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​សាច់​ស្វិត​; និយាយ​ក្លាយ​ថា ដក់ព ក៏មាន ។​

​ដកម៉ៃ

នាមសព្ទ​

(​ស​. ដ្ច​ក​មៃ អ​. ថ​. ដក​ម៉ា​យ់ ផ្កាឈើ​) ឈ្មោះ​ឈើ​ពួក​ជម្ពូ មាន​ផ្លែ​ក្លិនក្រអូប ប្រើ​ជា​អាហារ ។​

ដក់ដឿ​

​នាមសព្ទ​

​ដង្កូវនាង​ដែល​គេ​ស្ងោរ​ស្រាវ​យក​សរសៃសូត្រ​រួចហើយ ។​