Home ព័ត៌មានសំខាន់ៗ កិច្ចប្រជុំ​ប...

កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈគណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) បានរៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤​និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧ នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​នៅ​ថ្ងៃទី​២៦២៧​ខែមករា​នេះ​នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ខេត្តសៀមរាប​បន្ទាប់ពី​ខកខាន​ដោយសារ​ការរីក​រាតត្បាត​ជា សកល​នៃ​ជំងឺ​កូ​វីដ​១៩​។​

កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​(​រូបថត នាយកដ្ឋាន​ផ្សព្វផ្សាយ​)
​ប្រភព​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌​នៅ​រសៀល​ថ្ងៃទី​២៦​ខែមករា​នេះ​បាន​ឲ្យ​ដឹងថា​កិច្ចប្រជុំ​ទាំងពីរ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ អប្សរា ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​លោកស្រី អេ​វ៉ា ង្វៀន មិញ​( Eva Nguyên-Binh) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ​( Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ក្នុងនាម​សហប្រធាន​នៃ​កិច្ចប្រជុំពេញអង្គ ។​

​ទន្ទឹមនឹងនេះ អ្នកជំនាញការ​អន្តរជាតិ ភ្ញៀវ​ជាតិ និង​ក្រុម​អ្នកជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត នឹងចូលរួម​កិច្ចប្រជុំ​ទាំងពីរ តាមរយៈ video conference ពី​កិច្ចប្រជុំ​ជាក់ស្តែង​នា​ខេត្តសៀមរាប និង​ក្រៅប្រទេស​។​

​ប្រភព​ដដែល​បន្ត​ថ កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​អ្នកជំនាញ​អាដហុក​ថ្មី សម្រាប់​ការងារ​អភិរក្ស​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​គឺ លោក​សាស្ត្រាចារ្យ Stefano De Caro អតីត​អគ្គនាយក​នៃ​វត្ថុ​បុរាណ​របស់​ប្រទេស​អ៊ីតាលី និង​ជា​អតីត​អគ្គនាយក​នៃ​ICCROM ។​

​ប្រធានបទ​សំខាន់ៗ​នៃ​កិច្ចប្រជុំ គឺ​ផ្តោតលើ​ការអភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​អង្គរ​ការតាមដាន​អំពី​ការអនុវត្ត នូវ​រាល់​អនុសាសន៍​ដែល​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​បានសម្រេច​នាពេល​កន្លងមក​។​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រវាង​អ្នកជំនាញ​អាដហុក​អំពី កិច្ចការ​ផ្សេងៗ​ដែល​កំពុង​និង​ត្រៀម​អនុវត្ត​នាពេល​អនាគត​។

កិច្ចប្រជុំ​ក៏​នឹង​សម្រេច​អនុម័ត​នូវ​អនុសាសន៍​ថ្មីៗ​បន្ថែម​ដល់​ក្រុមការងារ​ជំនាញ​ដើម្បី​អនុវត្ត​ស្របតាម​ផែនការ​អនុវត្ត​គម្រោង​នីមួយៗ​។​
​ចំពោះ​ការចូលរួម​ដោយផ្ទាល់​ពី​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល គឺ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ និង​ការរក្សា​គម្លាត​សង្គម​ដោយបាន​កំណត់​ចំនួន​អ្នកចូលរួម​ផ្ទាល់​ចំនួន​តែ​៧០​នាក់​ប៉ុណ្ណោះ​៕​សរន​

កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​(​រូបថត នាយកដ្ឋាន​ផ្សព្វផ្សាយ​) កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​(​រូបថត នាយកដ្ឋាន​ផ្សព្វផ្សាយ​) កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​(​រូបថត នាយកដ្ឋាន​ផ្សព្វផ្សាយ​) កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​(​រូបថត នាយកដ្ឋាន​ផ្សព្វផ្សាយ​) កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​(​រូបថត នាយកដ្ឋាន​ផ្សព្វផ្សាយ​) កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​(​រូបថត នាយកដ្ឋាន​ផ្សព្វផ្សាយ​) កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​(​រូបថត នាយកដ្ឋាន​ផ្សព្វផ្សាយ​) កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​(​រូបថត នាយកដ្ឋាន​ផ្សព្វផ្សាយ​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular