ប្រែសម្រួលៈវាសនា/ម៉ានីល៖ហ្វីលីពីនបានអះអាងរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាប្លែងរូបរាងថ្មីនៅក្នុងស្រុកជាលើកដំបូង ជាហេតុនាំអោយប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែតបោះបង់ចោលផែនការអនុញ្ញាតអោយកូនក្មេងចេញក្រៅផ្ទះរបស់គេ។
អនុរដ្ឋមន្ត្រីសុខាភិបាលបានប្រាប់សារព័ត៌មានANCកាលពីថ្ងៃអង្គារទី២៦មករាថា «ឥឡូវ យើងមានការឆ្លងក្នុងស្រុកនូវវីរុសប្រភេទថ្មី »។
ពិភពលោកកំពុងព្យាយាមទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរូណាឆ្លងខ្លាំងប្រភេទថ្មីB.1.1.7 ដែលត្រូវបានរកឃើញដំបូងនិងកំពុងចម្លងមនុស្សពេញបន្ទុកនៅអង់គ្លេស។វាមិនត្រឹមតែបង្កការព្រួយបារម្ភអំពីការឆ្លងខ្លាំងប៉ុណ្ណោះទេ ថែមទាំងអាចសម្លាប់មនុស្សខ្លាំងជាងវីរុសដើមថែមទៀត។
ក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយថា វីរុសកូរ៉ូណាB.1.1.7 បានចម្លងក្នុងចំណោមមនុស្ស១២នាក់នៅខេត្តបុនតុកភាគខាងជើង និងវីរុសដូច្នេះ១៧ករណីត្រូវបានរកឃើញនៅទូទាំងប្រទេស។
ហ្វីលីពីនស្ថិតចំណោមប្រទេសរងគ្រោះពីវីរុសកូរ៉ូណាខ្លាំងបំផុតមួយនៅអាស៊ី និងបានដាក់ការរឹតត្បិតប្រឆាំងជំងឺឆ្លងនេះយ៉ាងតឹងតែងបំផុត រួមមានបំរាមធ្វើដំណើរផ្ទៃក្នុងប្រទេសនិងហាមកូនក្មេងចាកចេញពីផ្ទះជាដើម។
ជាមួយនឹងការឆ្លងសរុប៥១៥.០០០នាក់និងជាង១០.២០០នាក់ស្លាប់ដោយជំងឺកូវីដ១៩ ហ្វីលីពីនស្ថិតចំណោមប្រទេសរងគ្រោះខ្លាំងបំផុតមួយនៅអាស៊ី៕
មន្ត្រីសុខាភិបាលបាននិយាយថា វីរុសកូរ៉ូណាប្លែងរូបថ្មីទំនងជាបានចូលមកដល់ហ្វីលីពីនលឿនបំផុតនៅថ្ងៃ១០ធ្នូ ឆ្នាំ២០២០