ហ្វីលីពីនបានអះអាងរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាប្លែងរូបរាងថ្មីនៅក្នុងស្រុកជាលើកដំបូង ជាហេតុនាំអោយប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែតបោះបង់ចោលផែនការអនុញ្ញាតអោយកូនក្មេងចេញក្រៅផ្ទះរបស់គេ។
ក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយថា វីរុសកូរ៉ូណាB.1.1.7 បានចម្លងក្នុងចំណោមមនុស្ស១២នាក់នៅខេត្តបុនតុកភាគខាងជើង និងវីរុសដូច្នេះ១៧ករណីត្រូវបានរកឃើញនៅទូទាំងប្រទេស។