ប្រែសម្រួល : កញ្ញាដាលីស ៖ លោក ដេវីត ម៉យ បានបង្ហាញចេតនារបស់លោកក្នុងការសម្តែងឫទ្ធិនៅលើទឹកដី Old Traffordបន្ទាប់ពីបានបំបែកឯតទគ្គកម្មផ្ទេរថ្លៃបំផុតរបស់ក្រុមបិសាចក្រហមទៅលើកីឡាករ វ័ន ម៉ាតា ពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ ៣៧,១ លានផោន។
ការទិញខ្សែបម្រើរូបនេះបានផ្តួលឯតទគ្គកម្មពីមុនរបស់កីឡាករ ឌីមីតា បឺបាតូវ ដែលទិញក្នុងតម្លៃ ៣០,៧៥ លានផោនហើយទំនងជាបង្ហាញសញ្ញាថាមានការគាំទ្រពីថ្នាក់ដឹកនាំរបស់ក្លិបចំពោះអតីតគ្រូបង្វឹក Everton ដែលរងសម្ពាធខ្លាំងរូបនេះ។
ម៉ាតាបានមកដល់ ពេល United កំពុងឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងតារាង Premier League និងទើបជ្រុះចេញពី FA និង Capital One Cups។
ម៉ាតាបាននិយាយថាពេលវេលាគឺស័ក្តិសមដើម្បីស្វែងរកការប្រជែងថ្មី ទោះបីជាបានឈ្នះពានរង្វាន់កីឡាករឆ្នើមជាប់គ្នាពីរឆ្នាំនៅ Chelsea ក៏ដោយ។
ម៉ាតានិយាយទៀតថា “ខ្ញុំរីករាយក្នុងឆ្នាំកន្លងទៅនៅក្លិបតោខៀវ ប៉ុន្តែពេលវេលាបានមកដល់ហើយសម្រាប់ការប្រកួតប្រជែងថ្មី។ United គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ខ្ញុំហើយខ្ញុំពិតជារំភើបណាស់ដែលមានឱកាសក្លាយជាផ្នែកមួយនៃដំណាក់កាលបន្ទាប់នៃប្រវត្តិសាស្ត្ររបស់ក្លិប”។
“Chelsea គឺជាក្លិបកំពូលមួយហើយខ្ញុំមានមិត្តភក្តិជាច្រើននៅទីនោះ ប៉ុន្តែអ្នកមិនអាចបោះបង់ឱកាសចូលរួមជាមួយ Manchester United នោះទេ។ ខ្ញុំទន្ទឹងរង់ចាំជួយអ្នកចាត់ការទូទៅនិងក្រុមឱ្យទទួលបានជោគជ័យនៅឆ្នាំខាងមុខ”។
លោកម៉យបានហៅម៉ាតាថាជា “កីឡាករដ៏ឆ្នើមម្នាក់នៅក្នុងការប្រកួតនាពេលបច្ចុប្បន្ន” ហើយលោកសង្ឃឹមថាការមកដល់របស់កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះនឹងចាប់ផ្តើមការងើបឡើងវិញនូវជោគវាសនារបស់បិសាចក្រហម។
ប៉ុន្តែខណៈពេលដែលម៉ាតាកំពុងព្យាយាមបង្ហាញអំពីតម្លៃខ្លួនឯតទគ្គកម្មរបស់ខ្លួន លោកម៉យកំពុងជិតអស់ពេល ហើយទីបំផុតត្រូវបណ្តេញចេញនៅបីខែក្រោយ៕
បិសាចក្រហមទិញម៉ាតាក្នុងតម្លៃឯតទគ្គកម្មនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤