ប្រែសម្រួលៈវាសនា/បូហ្គោតា៖ពួកមន្ត្រីបាននិយាយថា រដ្ឋមន្ត្រីការពារជាតិ កាឡូស ហូមស៍ ទ្រុយហ្ស៊ីលឡូ បានស្លាប់ដោយជម្ងឺពាក់ព័ន្ធនឹងកូវីដ១៩។លោកស្លាប់នៅអាយុ៦៩ឆ្នាំ។
ប្រធានាធិបតី បាននិយាយថាលោកហូមស៍ ទ្រុយហ្ស៊ីលឡូ បានស្លាប់កាលពីដើមថ្ងៃអង្គារ និងថាលោកមិនអាចទ្រាំមិនសម្តែងការឈឺចាប់បានទេពេលឮដំណឹងនេះ។លោកបានសម្តែងការចូលរួមមរណទុក្ខចំពោះភរិយារបស់លោករដ្ឋមន្ត្រី កូនៗនិងសមាជិកគ្រួសារលោក ហូមស៍ ទ្រុយហ្ស៊ីលឡូ ។
ហូមស៍ ទ្រុយហ្ស៊ីលឡូ បានក្លាយជារដ្ឋមន្ត្រីការពារជាតិនៅខែវិច្ឆិកាឆ្នាំ២០១៩ ក្រោយបំរើការជារដ្ឋមន្ត្រីការបរទេស។លោកក៏ធ្លាប់ជាអភិបាលក្រុងកាលីចាប់ពីឆ្នាំ១៩៨៨ដល់១៩៩០។
សូមបញ្ជាក់ថា កូឡុំប៊ី មានអ្នកស្លាប់ដោយកូវីដ១៩ចំនួនជាង៥១.០០០នាក់ និងឆ្លងជាមធ្យម១៥.០០០នាក់ក្នុងមួយថ្ងៃ រហូតដល់ចំនួន២,០៣លាននាក់៕
រដ្ឋមន្ត្រីការពារជាតិ កាឡូស ហូមស៍ ទ្រុយហ្ស៊ីលឡូ