Home ព័ត៌មានជាតិ សង្គម បូកសរុប​លទ្ធផ...

បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​សមាគម​អតីតយុទ្ធជន

ដោយ​: បាយ័ន / សៀមរាប​: កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤ ខេត្តសៀមរាប មាន​រៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង ទិសដៅ ការងារ​ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត និង លទ្ធផល​ការងារ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ក្រោម​អធិបតីភាព​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស និង ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង ជា​អគ្គលេខាធិការ​គណៈអចិន្ត្រៃយ៍ នៃ​សមាគម​អតីត​យុទ្ធ​កម្ពុជា​។​

​លោក ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បានបញ្ជាក់​អំពី​លទ្ធផល​អនុវត្តបាន​ក្នុង​ឆ្នាំ​២០២០ កន្លងទៅនេះ បាន​ជួបប្រទះ​នឹង​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង ខ្យល់ កន្ត្រាក់ រន្ទះបាញ់ ភ្លើង​ឆះ​ព្រៃ អគ្គិភ័យ​ឆេះ​ផ្ទះ និង​គ្រោះមហន្តរាយ​ផ្សេងៗ​ជាច្រើន ដើម្បី​ឆ្លើយតប​ទៅ​បញ្ហា​ទាំងនេះ​អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ រួមជាមួយ​អង្គការ​ដៃគូ បាន​ចូលរួម​អន្តរាគមន៍​ជួយសង្គ្រោះ និង​គាំទ្រ ផ្តល់នូវ​សម្ភារ ស្បៀងអាហារ អង្ករ ថវិកា គ្រឿង​បរិភោគ​ឧបភោគ ក៏ដូចជា ការផ្តល់​ពូជស្រូវ ពូជ​បន្លែ បច្ចេកទេស​ដាំ​ដុះ និង​ការស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះមហន្តរាយ​។​

​លោក ទៀ សីហា បាន​បន្តថា ដោយឡែក​ពាក់ព័ន្ធ​នឹង​ការងារ​សមាគម​អតីតយុទ្ធជន​ខេត្តសៀមរាប ក៏បាន​ចូលរួមចំណែក​ជួយឧបត្ថម្ភ​គ្រប់​សកម្មភាព ដល់​បងប្អូន​អតីតយុទ្ធជន ទីទ័លក្រ ឬ​ជួប​ការលំបាក​ផ្សេងៗ​ជា​បន្តបន្ទាប់​ផងដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ក៏បាន​ធ្វើការ​កោតសរសើ​រ ពី​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​រប​ស់​រដ្ឋបាល ខេត្ត សៀមរាប និង គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ក្នុងការ​ដោះស្រាយ សង្គ្រោះបាន​ទាន់ពេលវេលា ក្នុងពេល ដែល​ប្រជាពលរដ្ឋ​ជួប​នូវ​គ្រោះ​មន្ត​រាយ​ក្នុង​ឆ្នាំ​២០២០​កន្លងមក ព្រមទាំង​បាន​ដោះស្រាយ​ជូន​ដល់​បងប្អូន​គ្រួសារ​សមាគម​អតីត​យុទ្ធ ជន ក្នុងពេល​ជួប​ទុក្ខលំបាក និង ការផ្តល់​នូវ​ថវិកា​ម​រណៈ​សង្គ្រោះបាន​ទាន់ពេលវេលា​ទៀតផង ។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​វិស័យ​កសិកម្ម និង ធនធានទឹក ដែលជា​ប្រភព​នៃ​ចំណូល​របស់​បងប្អូន​ប្រជា កសិករ ទោះបី​នៅក្នុង​បរិបទ​នៃ​ជម្ងឺ​កូ​វិដ​១៩ បាន​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​នៅលើ​ពិភពលោក​ក៏ពិតមែន តែ​ចំពោះ​ការងារ​កសិកម្ម របស់ ប្រជាកសិករ ក្នុងការ​បង្កបង្កើនផល គឺ​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​នោះឡើយ ។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ធ្វើការ​ក្រើនរំលឹក​ផងដែរ ដល់​អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​កងកម្លាំង​ផងដែរ ក្នុង​កិច្ច​រួមសហការ​គ្នា លើ​ការ​ស្តារឡើងវិញ ក្នុង​វិស័យ​កសិកម្ម និង ធនធាន​ទឺ​ក ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត កត្តា​សំខាន់​គឺ​ការ​ស្តារឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ ដែលមាន​ស្រាប ដើម្បី​ឲ្យ​ប្រែក្លាយជា​សរសៃឈាម​ក្នុងការ​ស្រោចស្រព ផលដំណាំ​របស់​ប្រជាកសិករ ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​ផងដែរ ។ ក្នុងនោះដែរ លោក​ក៏បាន​ដាក់​នូវ​ផែនការ​មួយចំនួន ដល់​អាជ្ញាធរ​ក្រុង ស្រុក ក្នុងការ​ជម្រុញ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ លើក​ការ​គ្រប់ គ្រង​បងប្អូន​ជនពិការ ក្នុងការ​ផ្តល់​នូ​ប​ប័ណ្ណ​ក្រីក្រ ជូន​ដល់​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ក្រីក្រ ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular