ដោយ: បាយ័ន / សៀមរាប: កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និង ទិសដៅ ការងារឆ្នាំ២០២១ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង លទ្ធផលការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃសមាគមអតីតយុទ្ធកម្ពុជា។
