យោធា​មី​យ៉ាន់​ម៉ា​បង្កើន​លទ្ធភាព​ធ្វើ​រដ្ឋប្រហារ ដោយសារ​ជម្លោះ​ក្រោយ​ការបោះឆ្នោត​

យោធា​មី​យ៉ាន់​ម៉ា​ដ៏​មាន​ឥទ្ធិពល​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មករា មិន​បាន​បដិសេធ​លទ្ធភាព​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​មួយ​ទេ នៅ​ពេល​ខ្លួន​បង្កើន​ការទាមទារ​អោយ​មាន​ការ​ស៊ើប​​អង្កេត​លើ​ការចោទប្រកាន់​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំមុន ដែល​គណបក្សកាន់អំណាច​របស់​លោកស្រី អ៊ុង សាន ស៊ូ​ជី ដណ្តើម​បាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​។​

​អ្នកនាំពាក្យ​យោធា​ឧត្តមសេនីយ៍ ហ្សរ មីន ទុន កាលពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ការអំពាវនាវ​ជា​ថ្មី​អោយ​គណៈកម្មាធិការ​រៀប​ចំ​ការបោះឆ្នោតជាតិ​ផ្តល់​បញ្ជី​បោះឆ្នោត​ចុង​ក្រោយ​ដើម្បី​ត្រួតពិនិត្យ ជា​ការទាមទារ​​មួយ​ដែល​ពីមុន​មិន​ត្រូវ​បាន​ធ្វើតាម​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​ធ្វើ​រដ្ឋប្រហារ​មួយ អ្នកនាំពាក្យ​បាន​បដិសេធ​បញ្ជាក់ តែ​ក៏​មិន​បាន​ច្រានចោល​ដែរ​។​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular