Home កម្សាន្ត តារា​ទូរទស្សន...

តារា​ទូរទស្សន៍​កូរ៉េខាងត្បូង សុង យូ​-​ជុង ត្រូវបាន​ប្រទះឃើញ​ស្លាប់ សង្ស័យថា​ជា​ការធ្វើអត្តឃាត​

​ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖​សិល្បការិនី​កូរ៉េខាងត្បូង​អាយុ​២៦​ឆ្នាំ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​ក្រុង​សេ​អ៊ូ​ល ។​នេះ​ជា​ការស្លាប់​របស់​តារា​វ័យក្មេង​ចុង​ក្រោយ​មួយ​ទៀត​ដែល​វាយប្រហារ​ឧស្សាហកម្ម​កម្សាន្ត​​សប្បាយ​របស់​ប្រទេស​។​

​សុង យូ​-​ជុង បាន​ស្លាប់​កាលពី​ថ្ងៃ​សៅ​រ៍ហើយ​ពិធី​បុណ្យ​សព​តូច​មួយ​ត្រូវបាន​រៀបចំ​ធ្វើឡើង​ស្របទៅតាម​បំណង​របស់​គ្រួសារ​នាង រីឯ​មូលហេតុ​នៃ​មរណភាព​នេះ​មិន​ត្រូវបាន​គេ​បញ្ជាក់​ទេ​។​

​ទីភ្នាក់ងារ​Sublime Agency​របស់​នាង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា «​សិល្បការិនី សុង យូ​-​ជុង បាន​លាចាក​ពួក​យើង​ហើយ​។​យូ​-​ជុង ជា​មិត្ត​ម្នាក់​ដែល​តែង​តែង​ផ្តល់​ភាព​រីករាយ​ជា​មួយ​ស្នាមញញឹម​​ព​ព្រាយ និង​ជា​សិល្បការិនី​ម្នាក់​ដែល​សម្តែង​ជាមួយ​នឹង​ការចូល​អារម្មណ៍​ខ្លាំង​ជាង​អ្នកដទៃ​»​។​

​យូ​-​ជុង បានធ្វើអោយ​គេ​ស្គាល់​នាង​ច្រើន​តាមរយៈ​ការសម្តែង​ក្នុង​រឿង​ភាគ​ក្នុង​ទូរទស្សន៍​រឿង​Make A Wish និង​ទទួលបាន​កិច្ចព្រមព្រៀង​ផ្សាយពាណិជ្ជកម្ម​ជាច្រើន ជាមួយ​ក្រុមហ៊ុន​ម្សៅ​ក្រែម Estee Lauder និង​ក្រុមហ៊ុន​ការ៉េម​កី​អាម៉េរិក​Baskin-Robbins​។​

​ការស្លាប់​របស់​នាង​បង្ក​ការព្រួយបារម្ភ​ជា​ថ្មី​អំពី​កេរ្តិ៍ឈ្មោះ​មុខមាត់​នៅក្នុង​ទូរទស្សន៍​កូរ៉េ ក៏ដូចជា​វប្បធម៌​K-Pop ជាពិសេស​សំរាប់​ពួក​តារា​ស្រី​ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​ជ្រើសរើស​អោយ​តំណាង​ទាំង​វ័យក្មេង​​ហើយ​ប្រឈម​ភាពអាម៉ាស​នៅលើ​បណ្តាញ​សង្គម​។​

​ក្រោយ​ការប្រកាស​អំពី​ការស្លាប់​របស់​នាង ការចូលរួម​សម្តែង​មរណទុក្ខ​បាន​ហូរ​ចូល​មក​ពី​អ្នកគាំទ្រ​របស់​នាង​ហើយ​ខម​មិន​មួយ​បាន​និយាយថា​«​នៅ​ពីក្រោយ​ស្នាមញញឹម​មានរឿង​បង្កប់​មួយ​ដែល​គ្មាន​​នរណា​ដឹង​។​ខ្ញុំ​ជូនពរ​អោយ​នាង​សម្រាក​ដោយ​ស្ងប់ស្ងៀម​និង​ជា​សះ​ពីអ្វី​ដែល​អ្នក​បាន​តស៊ូ​ជម្នះ​វា​»៕

​សុង យូ​-​ជុង បាន​ហក់​ចូល​ក្នុង​ការសម្តែង​កាលពី​៦​ឆ្នាំមុន និង​ទើប​រកឃើញ​ជោគជ័យ​ថ្មីៗ​ក្នុង​ការសម្តែង​រឿង​ភាគ​តាម​ទូរទស្សន៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular