ប្រែសម្រួល : កញ្ញាដាលីស ៖ ជាមួយផើងកូនឈើតូចៗជាង៥.៦០០ លោកង្វៀន វ៉ាន់ភុង អាយុ៥៩ឆ្នាំ មានប្រជុំកូនឈើបុនសៃ (Bonsai) តូចៗធំជាងគេបំផុតនៅលើពិភពលោក។
នៅក្នុងសួនទំហំ ៤.០០០ ម៉ែត្រការ៉េរបស់គាត់នៅទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង ក្នុងខេត្តខាញ់ហ័រភាគកណ្តាល លោកភុងបានបង្ហាញផើងបុនសៃតូចៗរាប់ពាន់ដើមក្នុងទំហំខុសៗគ្នា ពីល្មមរហូតដល់ល្អិតបំផុត ដែលមានកម្ពស់ត្រឹម ៥ ទៅ ១០ សង់ទីម៉ែត្រ។
នេះជាចំណង់ចំណូលចិត្ត ដែលគាត់រក្សាក្នុងចិត្តជាង ៣០ ឆ្នាំដើម្បីដាំដើមបុនសៃតូចៗនិងរុក្ខជាតិដទៃទៀត។
លោកនិយាយថា “ក្រោយរៀនមើលថែដើមឈើធំៗជាច្រើនប្រភេទ ខ្ញុំបានចាប់អារម្មណ៍ខ្លាំងជាមួយនឹងសម្រស់កូនឈើតូចៗនិងរូបរាងពួកវា”។
ជាមធ្យមដើម្បីទទួលបានកូនឈើបុនសៃមួយផើង គាត់ត្រូវចំណាយពេលបណ្តុះពូជនិងមើលថែ ២ ទៅ ៥ ឆ្នាំ ព្រោះគាត់ត្រូវចំណាយពេលតាមដានថែទាំយ៉ាងលំបាកនិងកែកុនរូបរាងវាកុំឱ្យវាដុះមកធំពេកនិងការពារពួកវាពីសត្វល្អិតចង្រៃ។
លោកភុងនិយាយថា កូនបុនសៃមួយផើងមានតម្លៃចាប់ពី ៥០០.០០០ ដុង (២១,៦៥ដុល្លារ) ទៅ ១០ លានដុង៕
លោកង្វៀន វ៉ាន់ភុងមានកូនឈើបុនសៃ ៥.៦០០ ផើង