Home ព័ត៌មានអន្តរជាតិ មេដឹកនាំ​វៀតណ...

មេដឹកនាំ​វៀតណាម​ប្រកាស​អំពី​ជោគជ័យ​នៅក្នុង​ការទប់ស្កាត់​កូវី​ដ​១៩ និង​រក្សា​កំណើនសេដ្ឋកិច្ច​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ នៅ​ពេល​លោក​ធ្វើជា​អធិបតី​នៃ​សមាជ​បក្ស​នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​អង្គារ ប្រធាន​បក្ស​កុំម្មុយនីស្ត​វៀតណាម លោក ង្វៀន ភូ​ជុង បាន​អបអរ​ការរីក​រំចើន​សេដ្ឋកិច្ច​​និង​ការទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩​បានល្អ ដោយ​ចាត់ទុក​វា​ជា​សមិទ្ធិផល​ធំៗ​របស់​ប្រទេស​។​

​លោក​ជុង​បាន​ថ្លែង​ទៅកាន់​ប្រតិភូ​១.៦០០​នាក់​មក​ពី​ពាសពេញ​ផ្ទៃ​ប្រទេស​ថា « ប្រទេស​របស់​យើង​បាន​រីកចំរើន​ឆាប់រហ័ស​និង​ដោយ​ចីរភាព ប្រជាជន​កាន់តែ​មាន​ជំនឿ​លើ​បក្ស រដ្ឋ​និង​របប​សង្គម​​និយម​។​គុណភាព​កំណើន​បាន​ល្អ​ប្រសើរ​ឡើង សេដ្ឋកិច្ច​មាន​លំនឹង រីឯ​អតិផរណា​ត្រូវបាន​រក្សា​អោយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​»​។​

​ជា​ប្រទេស​កុំម្មុយនីស្ត​សេសសល់​ចុង​ក្រោយ​មួយ​ក្នុងចំណោម​ប្រទេស​បែបនេះ​ចំនួន​៥​នៅលើ​លោក វៀតណាម​សម្លឹង​រក​កំណើន​ជា​មធ្យម​៧​ភាគរយ​នៅ​៥​ឆ្នាំ​ទៅ​មុខ​បន្ទាប់​ពី​ទទួល​បាន​កំណើន​២,៩​ភាគ​​រយ​កាលពី​ឆ្នាំទៅ នៅ​ពេល​ប្រទេស​នានា​ក្នុង​តំបន់​ជួប​កំណើន​អវិជ្ជមាន​ស្ទើរ​ទាំងអស់​។​

​ទោះជា​យ៉ាងណា លោក​ង្វៀន ភូ​ជុង បានបញ្ជាក់​ថា​«​ប្រទេស​នៅ​ប្រឈម​ការលំបាក​ជាច្រើន​និង​កង្វះខាត​។​សេដ្ឋកិច្ច​នៅ​មិនទាន់​ឆាប់​សកម្ម​ក្លៀវក្លា​ឡើងវិញ​ខ្លាំង​និង​មិនទាន់​ពឹង​លើ​ខ្លួនឯង​ច្រើន​។​ប្រសិទ្ធ​​ភាព​របស់​សហគ្រាស​រដ្ឋ​ជាច្រើន​នៅ​ទាប ហើយ​កំណើន​វិស័យ​ឯកជន​និង​ការវិនិយោគ​បរទេស​នៅ​មិនទាន់​នឹងនរ​»៕

​លេខា​បក្ស​វៀតណាម ង្វៀន ភូ​ជុង កាលពី​ថ្ងៃ​អង្គារ​បាន​សរសើ​រការ​អនុវត្ត​ជា​គំរូ​របស់​វៀតណាម ដើម្បី​ក្លាយខ្លួនជា​ប្រជាជាតិ​អភិវឌ្ឍន៍​មួយ​នៅ​ត្រឹម​ពាក់កណ្តាល​សតវត្សរ៍​ទី​២១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular