ដោយៈ ទេព មង្គល / កំពង់ធំៈ លោក ម៉ាសាហ៊ីរ៉ូ មីកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងលោក ហង្ស សាមឿន អនុប្រធាន នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី គួរ កូនិន នាយិកាកម្មវិធីស្បៀងអាហារពិភពលោក នៅកម្ពុជា អមដំណើរដោយ មន្ត្រីជាច្រើនរូប បានអញ្ជើញចុះទៅពិនិត្យ ការងារសាងសង់ មណ្ឌលទីទួលសុវត្ថិភាព ដែលត្រូវបានសាងសង់ឡើង ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះមហន្តរាយ ដោយសារទឹកជំនន់ និងត្រូវបានសាងសង់ឡើង នៅក្នុងបរិវេណវត្តខ្សាច់ជីរស់ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ។
