ដោយៈសុផល/ភ្នំពេញ: នៅព្រឹកនេះក្រសួងទេសចរណ៍នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ លើកទី០២ នៅសៀមរាប ក្រោមអធិបតីភាពបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្ដរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ (ក.គ.អ.អ.) និង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន (ក.គ.អ.អ.) នៅខេត្តសៀមរាប។
