Home ព័ត៌មានសំខាន់ៗ ពិភាក្សា​សេចក...

ពិភាក្សា​សេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា និង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥

​ដោយៈ​សុផល​/​ភ្នំពេញ​: អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​គណៈ​ក​ម្មា​ធិ ការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ កាលពី​ថ្ងៃទី​២៦​មករា​បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៣​នៃ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ដើម្បី​ត្រួតពិនិត្យ​និង​សម្រេច​លើ​សេចក្តីព្រាង (១).​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិ​បិ​ត្ត​ជំងឺឆ្លង​កូ​វីដ​-១៩ និង (២).​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ។​

​អង្គរ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ​អន្តរក្រសួង និង​ក្រសួងទេសចរណ៍​ក្រោម​កិច្ចសហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គោលនយោបាយ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ដែល​បានរៀបចំ​ឡើង​នូវ​សេចក្តីព្រាង​ទាំងពីរ​ខាងលើនេះ​ជា​ឯកសារ​គោលនយោបាយ​ដ៏​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​ទ្រទ្រង់​វិស័យ​ទេសចរណ៍​កម្ពុជា​នាពេលខាងមុខ​ជា​ពិសេស​ក្រោយ​ជំងឺឆ្លង​កូ​វីដ​-១៩ ។​អង្គប្រជុំ​បានសម្រេច​ឯកភាព​ជាគោលការណ៍ និង​គោរព​ស្នើសុំ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដាក់​ឆ្លង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​អំឡុងពេល​ខែកុម្ភៈ ខាងមុខនេះ ។​

​សូមជម្រាបថា សេចក្តី ព្រាង​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តីពី​ផែនការ​ស្តារ និង លើកស្ទួយ​វិស័យ ទេស​ចរណ៍​​​​កម្ពុជា​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ ផែនការ​នេះ មាន​រយៈពេល​៥​ឆ្នាំ ដោយ​សន្យាថា​នឹង ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យបាន ៧​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២៥​។ ក្រសួងទេសចរណ៍​កម្ពុជា​នឹងធ្វើ ឱ្យ​ប្រសើរ​ឡើងវិញ​ពី​ការចូលរួម​របស់​វិស័យ​ទេសចរណ៍​ទៅក្នុង​សេដ្ឋកិច្ច និង​សង្គម​។

​គួរ​ជម្រាបជូន​ថា​វិស័យ​ទេសចរណ៍ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចាត់ទុកថា ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង និង​ជា មាស​បៃតង ដែល​បានរួម​ចំណែក​សម្រាប់​ផលិតផល ក្នុងស្រុក​សរុប​របស់​កម្ពុជា​ប្រមាណ ១៣%​។ ប៉ុន្តែ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​វិស័យ​មួយ​នេះ ដាំ​ក្បាល​ចុះ ហើយ​កម្ពុជា​បាន​ខាតបង់ ចំណូល​ប្រមាណ​​ជាង​៣​ពាន់​លាន​ដុល្លារ អាមេរិក ក្នុង​រយៈពេល ៤ ខែ​ដំបូង ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម របាយការណ៍​ពី​ក្រសួងទេសចរណ៍​។​

​ក្នុងន័យនេះ ផែនទី​ចង្អុល​ផ្លូវ របស់​ក្រសួងទេសចរណ៍ នៅពេលនេះ​នឹង​ចង្អុលបង្ហាញ​នូវ​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ឥឡូវនេះ សម្រាប់​ទីផ្សារ​ទេសចរណ៍ ដែលមាន​សក្តានុពល និង​ទីផ្សារ​ទេសចរណ៍​សមស្រប​ណាមួយ នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ ឆ្លង​កូ​វីដ​-១៩​នេះ​។ ប៉ុន្តែ ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ ផែនការ ស្តារ និង លើកស្ទួយ​វិស័យ ទេសចរណ៍​បានដាក់​ចេញ​នូ វិធាន​គោលនយោបាយ​អន្តរាគមន៍ ក្នុង​រយៈពេល​ខ្លី មធ្យម និង វែង ជា ៣ ដំណាក់កាល​។ ដំណាក់កាល​ទី​១. (Resilient & Restart)៖ ការគ្រប់គ្រង​វិបត្តិ​ក្នុងដំណាក់កាល​ប្រក្រតីភាព តាម​ទម្លាប់​ថ្មី (New Normal) និង​រៀបចំ​ផែនការ​សម្រាប់​ការ​ស្តារឡើងវិញ (​ឆមាស​ទី​២ ឆ្នាំ​២០២០ ដល់ ឆមាស​ទី​១ ឆ្នាំ​២០២១) ទី​២. ដំណាក់កាល (Recovery)៖ ការជំរុញ និង​ការ​ស្តារឡើងវិញ​នៃ​វិស័យ ទេសចរណ៍ (​ឆមាស​ទី​២ ឆ្នាំ​២០២១-២០២២) និង ទី​៣.​ដំណាក់កាល​(Relaunch)៖ ការរៀបចំ​ឆ្ពោះទៅ កាន់​អនាគត​ថ្មី នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២៣-២០២៥)​។​

​ក្រសួងទេសចរណ៍ បាន​បន្តថា ក្នុងដំណាក់កាល នីមួយៗ​មាន ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ សកម្ម​ភាព​អនុវត្ត ដោយ​អនុលោម​ទៅតាម​សសរស្តម្ភ​៤ គឺ បេតិកភណ្ឌ​វប្បធម៌ ទេសចរណ៍ តំបន់ឆ្នេរ អេកូ ទេស​ចរណ៍ និង ភាពជា​ប្រជាជន​ខ្មែរ រួមទាំង​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៣ គឺ​សេដ្ឋកិច្ច និង ការងារ ក្នុង វិស័យ​ទេសចរណ៍​ការផ្សព្វផ្សាយ និង​ការជំរុញ​ទេសចរណ៍​ក្នុងស្រុក និង​អន្តរជាតិ និង អភិបាលកិច្ច​ក្នុង​វិស័យ ទេស​ចរណ៍​។ សេចក្ដីព្រាង​ផែនទី​ចង្អុល​ផ្លូវ​នេះ នឹង​បញ្ចូល​នូវ​សកម្មភាព​យុទ្ធសាស្ត្រ​ចំនួន ៤៨ និង គម្រោង អភិវឌ្ឍ​គំរូ​ធំៗ​សរុប ចំនួន ១៦ ដែល​សេចក្តីព្រាង​នេះ គ្រោង​នឹងដាក់​ឆ្លង​គណកម្មាធិការ​ជាតិ អភិវឌ្ឍន៍ ទេសចរណ៍​នាពេល​ខាងមុខនេះ​។​

​គួរឱ្យ​ដឹងផង​ដែរ​ថា ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ មាន រយៈពេល ១៥​ឆ្នាំ​ដើម្បី អភិវឌ្ឍ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប​ឱ្យក្លាយ​ទៅជា «​មាស​បៃតង​» ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular