ដោយ:ទេពកង្រី/ខេត្តកំពង់ឆ្នាំងៈនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅវិទ្យាល័យព្រះបាទសុរាម្រឹតបានរៀបចំធ្វើពិធីប្រគល់កន្លែងលាងសំអាតដៃ ដល់វិទ្យាល័យព្រះបាទសុរាម្រឹត ក្រោមអធិបតីភាព លោកស្រី ឈឹម ស្រីមុំ ភរិយាលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។
នៅក្នុងឱកាសនៃការប្រគល់កន្លែងលាងសំអាតដៃនេះ អតីតសិស្សឆ្នាំ១៩៨៨ បានផ្តល់បន្ថែម ម៉ាស់ ជែលលាងដៃ ម៉ាស៊ីនវាស់កំដៅ និងគ្រែពេទ្យចំនួន២ ដល់នាយកសាលាសម្រាប់ប្រើប្រាស់ នៅក្នុងសាលាផងដែរ ដើម្បីចូលរួមអនុវត្តវិធានការអនាម័យ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការពារជំងឺកូវីដ១៩ ៕