ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែងព្រោះធ្វើអ្វីៗតែងងាយមានការភ្លាំងភ្លាត់ណាស់។លោកអ្នកអាចត្រូវបានគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើតឡើងផង។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមាន ភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ថ្ងៃនេះយីអ៊ុនរបស់លោកអ្នកពុំគាប់ប្រសើរប៉ុន្មាននោះទេ ដូចនេះបើមានចាប់កាន់កិច្ចការអ្វីមួយថ្មីថ្មោងចូរប្រយ័ត្នការមានកំហុសបន្តិច ហើយបើការងារជាកូនឈ្នួលគេផងងាយត្រូវថៅកែបណ្តេញចេញណាស់ដែរ។ការរស់នៅស្ត្រីបើលោកអ្នកមានអ្វីត្រូវដោះស្រាយ ហើយបើចេះអោនលំទោនឱ្យអ្នកដទៃជួយតែងសម្រេចជោគជ័យផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានក្រុមមនុស្សបៀតបៀនច្រើនគួរមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីលេងម៉េះមោះច្រើន នាំកើតជម្លោះវិវាទ ហើយកើតមានតែរឿងសៅហ្មងប៉ុណ្ណោះ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ដោយសារថ្ងៃនេះយីអ៊ុនឡើងខ្ពស់ ដូចនេះបើលោកអ្នកចង់ពឹងពាក់ដោយការខ្ចីប្រាក់កាសឬរបស់អ្វីពីអ្នកដទៃគេតែងអាណិតអាសូរឱ្យដូចបំណងមួយចំនួនផង។ការរស់នៅមានភាពសុខដុមនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំប្រពៃ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងតែងជាប់បានយូរតទៅមុខ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានជម្លោះវិវាទ ហើយចង់ធ្វើការដោះស្រាយជាឱកាសល្អបំផុតពីព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេអាចបែរមកផ្អែមល្ហែមថែមទៀត៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តឬចាប់ផ្តើមការងារអ្វីមួយពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កា និងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ ហើយក៏មានភាពសុខដុមគួរជាទីសុខដុមផ្លូវចិត្ត ។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់សម្រាប់ការចាយវាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយមិនគប្បីរឹងចចេសឬមិនស្តាប់គេស្តាប់ឯងនោះឡើយ បើមិនដូច្នេះនាំជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ចំពោះបញ្ហាប្រាក់កាសលោកអ្នកទុកនៅខ្លួនពុំសូវជាប់ទេតែងហូរចេញអស់ៗទៅវិញ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សតាមព្យាបាទយាយីដោយប្រការណាមួយ។
រីឯបញ្ហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេពីព្រោះច្រើនជួបគូកម្មជាងគូព្រេង៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះបញ្ហាផ្សេងៗតែងតែលេចចេញមកជាបន្តបន្ទាប់ ម្ល៉ោះហើយធ្វើឱ្យលោកអ្នកត្រូវទទួលរងផលលំបាកយាយីច្រើនដែលត្រូវឆ្លងកាត់។ក្រៅពីនេះចំពោះការប្រកបការងារចូរប្រយ័ត្នកូនចៅនៅក្រោមបង្គាប់ឬបើជាកូនចៅគេអាចនឹងត្រូវជួបផលលំបាកអ្វីមួយនាំមានរឿងរាវឈឺក្បាលច្រើន។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ចាប់មិនសូវជាប់ដែរ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កផលលំបាកអ្វីមួយត្រូវជួបតែរឿងរាវវែងឆ្ងាយបន្តទៅទៀត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំរកូសនិងមានរឿងរាវប្រឆាំងគ្នាបន្តបន្ទាប់៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះយីអ៊ុនបានងើបខ្ពស់ ដូច្នេះជាឱកាសល្អសម្រាប់លោកអ្នកបំពេញកិច្ចការងារឬសម្រេចចិត្តធ្វើអ្វីមួយព្រោះមិនត្រឹមឆាប់ទទួលផ្លែផ្កាទេគឺនៅមានមនុស្សការពារគាំទ្រច្រើនទៀតផង។ទាំងស្ត្រីបុរសការបំពេញការងារមានលក្ខណះពេញដៃពេញជើងនិងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់បំណង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕
ឆ្នាំវក
រាសីស្រុតចុះ។ក្នុងថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំស្វាទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នឱ្យបានខ្លាំងក្លាពីព្រោះថាងាយជួបបញ្ហារាំងស្ទះនិងមានបញ្ហាអាក្រក់យាយីផង។ក្រៅពីនេះលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយព្រោះជញ្ជាំងមានត្រចៀកប្រយ័ត្នត្រូវជួបផលលំបាកណាមួយមកវិញនៅគ្រាក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនដូចជាទីគាប់ចិត្តទេគឺបានគ្រាន់មួយទប់ទល់ចាយវាយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបរឿងងាករេច្រើនព្រោះតែមើលអ្នកដទៃឃើញល្អជាងគូស្នេហ៍របស់ខ្លួនឯង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅពេលនេះឈានដល់ចុងខែមករាហើយ ហេតុនេះគប្បីខិតខំបញ្ចប់ការងារដើម្បីឈានដល់ខែក្រោយត្រឡប់មកវិញមានភាពសុខស្រួលខ្លួនជាងនេះ។ដោយឡែកនៅថ្ងៃនេះវិញលោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅប្រកបជំនួញជួញដូរផ្លូវឆ្ងាយតែងអាចប្រមូលនូវផលកម្រៃមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ ការធ្វើដំណើរជិតឆ្ងាយគប្បីបន្ថែមការប្រុងប្រយ័ត្នទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានរៀបអាពាហ៍ពិពាហ៍ តែងមានភាពគាប់ប្រសើរដោយមានភាពថ្កុំថ្កើងរុងរឿងផង៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានបញ្ហាយាយីច្រើន ធ្វើឱ្យមិនសូវសុខស្រួលចិត្តប៉ុន្មានឡើយ។ក្រៅពីនេះដំណើរចាកចេញក្រៅផ្ទះលោកអ្នកកុំសូវសេពគប់ជាមួយក្រុមមនុស្សខ្ចាត់ព្រាត់ពេកពីព្រោះគេងាយនាំរឿងរាវមិនល្អទម្លាក់មកឱ្យណាស់។អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។លោកអ្នកមិនគប្បីឈ្លក់វង្វេងល្បែងស៊ីសងឡើយប្រយ័ត្នជួបគ្រោះភ័យនៅគ្រាខាងមុខចៀសមិនរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរពិសេសអាចទទួលដំណឹងល្អនិងមានអ្វីចូលមកឱ្យសប្បាយចិត្តថែមទៀត។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយពីព្រោះមិនត្រឹមឆាប់ត្រូវគ្នាទេអាចនឹងប្រែមកផ្អែមល្ហែមថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់
និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
