Home ព័ត៌មានជាតិ សន្តិសុខ ជនជាតិ​ចិន​ម្...

ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​ក្រុងព្រះសីហនុ ព្រោះ​ប្រើប្រាស់​សារធាតុ​ញៀន​លើ​សក​ម្រឹត

ដោយៈ​វ​ណ្ណះ​/​ព្រះសីហនុៈ បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ នា​ព្រលប់​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២១ ដោយ​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ការស្លាប់​នេះ​បណ្តាលមកពី ប្រើប្រាស់​សារធាតុ​ញៀន​លើ​សក​ម្រឹត ។​

​សាកសព​បុរស​ជនជាតិ​ចិន ឈ្មោះ GUO JIABIN កាន់​លិខិត ឆ្លងដែន​លេខ EG៨៦៣២៣១៨ មានស្រុក កំណើត​នៅ​ខេត្ត​ហ្វូ​ជៀន ប្រទេស​ចិន ។ បច្ចុប្បន្ន​ស្នាក់នៅ សណ្ឋាគារ​ហាវ​ធី​ង ស្ថិតនៅ​ក្រុម ទី​១៤ ភូមិ ០៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​បច្ចុប្បន្ន​សាកសព​កំពុង​រក្សាទុក​នៅ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ (​ចំការចេក​) ដដែល​រង់ចាំ​ការសំរេច​ចាត់ចែង​ពី​ក្រុមគ្រួសារ និង​ស្ថានទូត​សាមី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular