​សមត្ថកិច្ច​ខេត្តព្រះវិហា​ចាប់​កាត់​ទ្រុង​រថយន្ត​២​គ្រឿង​និង​១៥​គ្រឿង​តរាន​ដឹក​សំពីងសំពោង​

1268
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៨​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​កម្លាំងចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹកជញ្ជូន​តាម​ដងផ្លូវ​នា​នា​ជាប្រចាំ​ដោយ​ចាប់​កាត់​ទ្រុង​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​២​គ្រឿង​និង​១៥​គ្រឿង​តរាន​ដឹក​សំពីងសំពោង​។​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ តែងតែ​ចាត់​មន្ត្រី​ជំនាញ ចុះ​សហការ​ជាមួយ​កម្លាំងចម្រុះ ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹកជញ្ជូន ។​ជាក់ស្តែង​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានធ្វើ​កាត់​ទ្រុង​រថយន្ត​២​គ្រឿង​ផងដែរ​ដោយសារ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានសម្រេច​កាត់​ទ្រុង​រថយន្ត​២​គ្រឿង​ទៀត បន្ទាប់ពី​ត្រួតពិនិត្យ​ឃើញថា កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខុសពី​ច្បាប់​ដែល​បានអនុញ្ញាត​។​រថយន្ត​ប្រភេទ អស់នេះ​ហើយ គឺជា​មូលហេតុ​ដែល​បង្ក​ឲ្យ​ផ្លូវថ្នល់​របស់​យើង​ឆាប់​ខូចខាត​នោះ​។

ដូច្នេះ​ដើម្បី​ការពារ​ផ្លូវថ្នល់​របស់​យើង​ឲ្យ​ប្រើប្រាស់​បានយូរ​អង្វែង​នោះ ផ្អែក​តាម​ភារកិច្ច​ជាក់ស្តែង ក៏ដូចជា ការណែនាំ​របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​អនុគណៈកម្មការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ​ខេត្ត ។​ជំនាញ​មន្ទីរ​សាធ​រណការ និង​ដឹកជញ្ជូន​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​ចរាចរណ៍ ជាមួយ​មន្ត្រី​អាវុធហត្ថ បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹកជញ្ជូន តាម​ដងផ្លូវ​នានា​ក្នុង​ខេត្ត និង​តាម​បណ្តាល​ស្រុក​ទៀតផង ក្នុង​គោលបំណង​ឲ្យ​ម្ចាស់​រថយន្ត​គាត់ មានការ​ភ្ញាក់រលឹក​កុំ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ដឹកជញ្ជូន​លើស​ទម្ងន់​។​

​លោក​សំលាង​ទ្រី​បាន​ឲ្យ​ដឹង​ទៀតថា​នៅ​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៨​ក្រុមការងារ​ត្រួតពិនិត្យ​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្តព្រះវិហារ បានធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ចំនួន​៣១​គ្រឿង​។ ក្នុងនោះ​ពិនិត្យឃើញថា​ត្រឹមត្រូវ​ចំនួន​១២​គ្រឿង​,​កាត់​ទ្រុង​រថយន្ត​២​គ្រឿង​នៅ​និង​កន្លែង​,​ដឹក​សំពីងសំពោង​១១​គ្រឿង​,​ដោះ​រាន​ត​ខាងក្រោយ​៣​គ្រឿង​,​ខ្វះ​ឯកសារ​១​គ្រឿង​,​ត្រៀម​រក្សា​កាត់​២​គ្រឿង​ទៀតផង​ដែរ​។​ជាមួយគ្នានេះ​លោក សំ លាង​ទ្រី ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​បាន​គ្រប់ៗ​គ្នា​ពិសេស​គឺ​មិនត្រូវ​កែច្នៃ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស និង​មិនត្រូវ​ដឹកជញ្ជូន​លើស​ទម្ងន់​ជាដាច់ខាត​៕S/

​សមត្ថកិច្ច​ខេត្តព្រះវិហា​ចាប់​កាត់​ទ្រុង​រថយន្ត​២​គ្រឿង​និង​១៥​គ្រឿង​តរាន​ដឹក​សំពីងសំពោង​

ទីតាំងផ្សាយពាណិជ្ជកម្ម