ដោយ:គ្រញូង/បាត់ដំបង: នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅលើ កំណាត់ផ្លូវជាតិលេខ៥ កំពុង ស្ថាបនា ស្ថិតនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល មានគ្រោះថ្នាក់ចរក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនធ្ងន់ បុកជាមួយរថយន្តធុន ស្រាលធុនស្រាលបួនគ្រឿង និងម៉ូតូកង់បី១គ្រឿង បណ្តាលឲ្យរបួសអ្នកបើកបរម៉ូតូកង់បីម្នាក់ និងរថយន្តទាំងអស់រងការខូចខាតតិចតួច។
អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថាមុនពេលកើតហេតុរថយន្តដឹកទំនិញធុនធ្ងន់ ម៉ាកហ៊ីយ៉ា ន់ ដាយ (HYUNDAI) ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-3855 បើកបរពីទិសខាងត្បូងទៅជើងក្នុង ល្បឿនលឿន។ លុះដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនជាប់បានបុកម៉ូតូកង់បី ពណ៌ឈាមជ្រូក គ្មានស្លាក លេខ បើកទិសស្របគ្នាចំពីក្រោយរួចជ្រុលទៅបុករថយន្ត ធុន្តធុនស្រាលបួនគ្រឿងក្នុងទិសស្របគ្នាបណ្តាលឲ្យរបួស
ធ្ងន់តៃកុងម៉ូតូកង់បី។
ចំណែក រថយន្តទាំងបួនគ្រឿងរួមមាន៖
១. រថយន្ត ម៉ាកកាមរី ពណ៌ ស ស៊េរីឆ្នាំ ១៩៩៥ ពាក់ស្លាកលេខ នប 2-2356 (បុកចំ ពីក្រោយ)
២. រថយន្ត REV4 ពណ៌ ស ស៊េរី ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AP-7321 ( បុកត្រង់ចំហៀងខាងឆ្វេង)
៣. រថយន្ត កូរ៉ូឡា ពណ៌ស ស៊េរី ១៩៨៨ ពាក់ស្លាកលេខ ភ្នំពេញ 2E-3656 (បុកត្រង់ចំហៀងខាងឆ្វេង)
៤. រថយន្ត កាមរី ពណ៌ស្លែ ស៊េរី ១៩៩៦ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-0160 បើកក្នុងទិសដៅផ្ទុយ បុកចំ ពីមុខផ្នែកខាងស្តាំ។
លោកអធិការស្រុកថ្មគោលបានបញ្ជាក់ថាក្រោយពេលនគរបាលចរាចរណ៍ស្រុកធ្វើការវាស់វែងរួចបានប្រគល់រថយន្តធំ តូចទាំង៥គ្រឿងនិងម៉ូតូកង់បី១គ្រឿងទៅឲ្យនគរបាលការិយាល័យផ្លូវគោកខេត្តយកទៅដោះស្រាយតាមផ្លូវវច្បាប់៕