Home ព័ត៌មានជាតិ សន្តិសុខ ចាប់​មេក្លោង​...

ចាប់​មេក្លោង​នាំ​ប្រជាពលរដ្ឋ​ទៅ​ចាប់ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​នៅ​ខេត្ត​ព្រះសីហនុ​

ដោយ​:​វ​ណ្ណះ​/​ព្រះសីហនុ​: ជនសង្ស័យ​ម្នាក់ ដែល​សមត្ថកិច្ច និង​អាជ្ញាធរ​ចាត់​ថា​ជា​មេក្លោង​រឿង​ដីធ្លី​នោះ ត្រូវបាន​ចាប់ខ្លួន ក្រោយ​បុរស​រូបនេះ បាន​នាំ​ប្រជាពលរដ្ឋ​ទៅ​ចាប់ដី​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ដី​សម្បទាន​សង្គមកិច្ច​ក្នុង​ក្រុម​២១ ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។

​ជនសង្ស័យ​មានឈ្មោះ អឿន ម៉ាប់ អាយុ​៤១​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ មាន​ស្រុកកំណើត​ភូមិ​ខ្ទុំ​កណ្ដាល ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ឃុំ​ស្មាច់​ដែង ស្រុក​ព្រៃនប់ ត្រូវបាន​ចោទថា «​ញុះញុង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ លើ​អចលនទ្រព្យ​របស់​រដ្ឋ​»​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ បាន​នាំ​ប្រជាពលរដ្ឋ​មួយក្រុម​មក​ចាប់ដី​របស់​រដ្ឋ នៅ​ចំណុច​ដី​សម្បទាន​សង្គមកិច្ច នៅ​ចំណុច​ក្រុម​២១ ភូមិ​១ ឃុំ​ទំនប់រលក​។

​ក្រោយ​ការចាប់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន រថយន្ត​១​គ្រឿង​ម៉ាក Landrover សេរី​២០០៥ ពណ៌​ខ្មៅ មាន​ស្លាក​លេខ ភ្នំពេញ 2W-2723 និង​ទូរ​សព្ទ័​១​គ្រឿង​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular