Home ព័ត៌មានជាតិ សន្តិសុខ សង្ស័យ​ស្រវឹង...

សង្ស័យ​ស្រវឹង​បើករថយន្ត​ធ្លាក់​ផ្លូវ​ជ្រុល​ទៅបុក​ស្លាក​ប៉ាណូ​ផ្សាយ​ស្រា​បៀរ​រង​ការខូចខាត​យ៉ាងដំណំ​

​ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា បាន​បើករថយន្ត​ហាយ​លែ​ន​ឌ័​រ​មួយគ្រឿង​បោះពួយ​យ៉ាង​ល្បឿន ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ហោះ​ទៅបុក​បង្គោល​ប៉ាណូ​ក្រុមហ៊ុនស្រា​បៀរ​ហ្គេ​ន​ស្បឺត បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​មួយ​ជុំ​ខូចខាត​យ៉ាងដំណំ សំណាងល្អ​អ្នកបើកបរ និង​អ្នករួមដំណើរ​មិនមាន​រងរបួស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៧ ខែមករា​ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​បុរស​ម្នាក់​រួម​ដំណើរ​នឹង​បុរស​ម្នាក់ទៀត​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​ហាយ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-4531 ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ធ្លាក់​ផ្លូវ​ទៅមុខ​ប្រមាណ​ជាង ៣០​ម៉ែត្រ រួច​ហោះ​ទៅបុក​នឹង​ប​ង្គូ​ល​ប៉ាណូ​ក្រុមហ៊ុនស្រា​បៀរ​ហ្គេ​ន​ស្បឺ​ក​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular