Home ព័ត៌មានជាតិ សង្គម នាំយក​ថវិកា​អ...

នាំយក​ថវិកា​អភិបាល រាជធានី​ភ្នំពេញ ២ លាន​រៀល ជូន​ចៅសង្កាត់​ចោមចៅ​ទី​១ ដែលមាន​ជំងឺ​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​ល្ងាច ថ្ងៃទី​២៦ ខែមករា នេះ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​អភិបាលរង ទាំងពីរ រួមជាមួយ​មន្ត្រី​ថ្នាក់​ខណ្ឌ បាន​ចុះសួរសុខទុក្ខ នាំយក​សម្ភារ ថវិកា ចំនួន ២ លាន​រៀល ជូន​លោក កង វង ចៅសង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បានលើកឡើង​ថាៈ ថវិកា​ដែល លោក​អភិបាល រាជធានី​ភ្នំពេញ ជូន​ដល់​លោក​ចៅសង្កាត់​ចោមចៅ​ទី​១ នាពេលនេះ តិចតួច តែមាន​ន័យ​ធំធេង​ណាស់ ដោយ​សបញ្ជាក់​ពី​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ ចំពោះ​កូនចៅ​ក្រោម​ឱវាទ ប្រៀប​ដូច​ឪពុក គិតពី​សុខទុក្ខ​កូន​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular