Home ព័ត៌មានជាតិ សង្គម អភិបាល​រាជធាន...

អភិបាល​រាជធានី​ភ្នំពេញ បរិច្ចាគ​ប្រាក់បៀវត្ស រយៈពេល​៧​ខែ ជូន​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ នៅថ្ងៃនេះ បានប្រកាស​បរិច្ចាគ ប្រាក់បៀវត្ស រយៈពេល ៧ ខែ ចាប់ពី​ខែកុម្ភៈ ដល់​ខែសីហា ឆ្នាំ​២០២១ ជូន​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ជូនទៅ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ជំហាន​ទី​២​។​

​ការប្រកាស​បរិច្ចាគ​នេះ ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានប្រកាស​បន្ត​កាត់​បៀវត្ស រយៈពេល ៧ ខែ​ទៀត ជូនទៅ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។ ការ​កាត់​បៀវត្ស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រយៈពេល ៧ ខែ​ទៀត​នេះ គឺ​ចាប់ពី​ខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ​២០២១​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ស្ថាប័ន​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​បរិច្ចាគ ដោយ​ការ​កាត់​បៀវត្ស ទាំងស្រុង ឬមួយ​ផ្នែក រយៈពេល​ខ្លី ឬ​វែង តាម​ការស្ម័គ្រចិត្ត ជួយ​ដល់​ការងារ​ប្រយុទ្ធ ប្រឆាំង​កូ​វីដ​១៩ ដែល​បង្ហាញឱ្យឃើញ នូវ​សាមគ្គីភាព ក្នុង​ខឿន​ការពារ សុខភាព​របស់ ប្រជាជន​កម្ពុជា​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular