ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំពិគ្រោះ យោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងលើវិស័យអប់រំកាយ និងកីឡាដែលបាន ប្រារព្ធធ្វើឡើងពេញមួយថ្ងៃ កាលពី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នៅមជ្ឈមណ្ឌលជាតិហ្វឹក ហ្វឺនកីឡា។
កិច្ចប្រជុំនេះ រៀបចំឡើងដោយ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។
អ្នកដែលចូលរួមប្រជុំរួមមាន តំណាងកីឡាករ តំណាងសហព័ន្ធកីឡជាតិចំនួន៤២ សហព័ន្ធ។
ច្បាប់ស្ដីអំពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡាមានចំនួន៨ជំពូកដែលមានជាង២៥០ មាត្រា។ កិច្ចពិភាក្សានេះធ្វើឡើង ដើម្បីប្រមូលធាតុចូលដែលប្រមូលបានពីការពិភាក្សាគ្នា ដើម្បីធ្វើឲ្យច្បាប់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តន៍ទៅមានប្រសិទ្ធភាព៕/PC