Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ត្រីជាន់ខ្...

មន្ត្រីជាន់ខ្ពស់ ក​.​ប​.​ប ណែនាំ​ម្ចាស់​ស្ថានីយ៍ ដេប៉ូ​ទាំងអស់ ត្រូវ​លក់​ប្រេងឥន្ធនៈ តាម​ស្តង់ដារ ដែល​ក្រសួង​បានកំណត់

ដោយៈ តាកែវ / តាកែវៈ ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ ការយល់ដឹង​ច្បាប់ និង​បទបញ្ញត្តិ ពាក់ព័ន្ធ​នឹង​ការចែក​ចាយ ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​សាលាខេត្ត​តាកែវ លោក ឌឹ​ម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយក ដ្ឋា​ន ក​.​ប​.​ប បាន​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ៍ ដេប៉ូ​ប្រេងឥន្ធនៈ ទាំងអស់ ត្រូវ​លក់​ប្រេងឥន្ធនៈ ប្រកបដោយ​គុណភាព និង​បរិមាណ សមស្រប​ទៅតាម​ស្តង់ដារ ដែល​ក្រសួង​បានកំណត់ ឱ្យទៅ​អ្នកប្រើប្រាស់ ជៀសវាង ការលក់ដូរ ប្រេងឥន្ធនៈ​ក្លែងបន្លំ​ដែលជា​ហេតុនាំឱ្យ ស្ថានីយ៍ ដេប៉ូ​ចែកចាយ​របស់​យើង​នីមួយៗ ប្រ​ឈរ​មុខ​នឹង​ផ្លូវច្បាប់​។​

​ក្នុង​ឆ្នាំ​២០២០ កន្លងទៅនេះ មន្ត្រី​ជំនាញ​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់ (​ក​.​ប​.​ប​) សាខា​ខេត្តតាកែវ បាន​ត្រួតពិនិត្យ​នៅតាម​ដេប៉ូ លក់​ប្រេងឥន្ធនៈ ជាច្រើន ដែលមាន​នៅក្នុង​ខេត្ត ហើយ​ត្រូវបាន​រកឃើញ​ទីតាំង​ដេប៉ូ​លក់ ប្រេងឥន្ធនៈ ចំនួន ៤ នៅក្នុង​ខេត្ត ដែល​បាន​ដាក់លក់ ប្រេងសាំង ដែលមាន​កម្រិត​អុក​តាន ទាប​ជាង​បទដ្ឋាន​កំណត់ និង​បន្លំ​គុណភាព ហើយ​ក្នុងនោះ មាន​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ ចំនួន ២ រកឃើញថា លក់​ប្រេង ជូន​អតិថិជន មានការ​លម្អៀង (​បាត់បង់​) ផ្នែក​បរិមាណ ។ ចំពោះ​ស្ថានីយ៍ ដែលមាន​ភាពមិនប្រក្រតី ខាងលើនេះ ត្រូវបាន​មន្ត្រី​ជំនាញ ក​.​ប​.​ប រៀបចំ​សណុំ​រឿង បញ្ជូនទៅ​តុលាការ ដោយ​បានចេញ​សាលក្រម រួចរាល់​ហើយ និង​បាន​ផាកពិន័យ ជា​ថវិកា យក​ចូល​រដ្ឋ ទៅតាម​គោលការណ៍ នៃ​ច្បាប់​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក ឈួ សុធា អភិបាលរង​ខេត្តតាកែវ ក៏បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ ក​.​ប​.​ប សាខា​ខេត្តតាកែវ ត្រូវ​បង្កើន​ការចុះ​ត្រួតពិនិត្យ នៅតាម​ស្ថានីយ៍ ប្រេងឥន្ធនៈ ដែលមាន​នៅក្នុង​ខេត្ត ដើម្បី​លុបបំបាត់​ឱ្យបាន ចំពោះ​ម្ចាស់​ស្ថានីយ៍ ពី​ការលក់​ប្រេង​បន្លំ និង​កេងចំណេញ លើ​អ្នកប្រើប្រាស់ ជាពិសេស​ត្រូវ​រួមគ្នា ទប់ស្កាត់​ឱ្យ បាន​លើ​បញ្ហា​នេះ ។ ជាមួយនឹង​ការទប់ស្កាត់ ការលក់​ក្លែងបន្លំ​នេះដែរ មន្ត្រី​ជំនាញ ក​.​ប​.​ប​ក៏​ត្រូវតែ​ត្រួតពិនិត្យ បន្ថែមទៀត លើ​គុណភាព សុវត្ថិភាព ទំនិញ និង​មុខ​ម្ហូបអាហារ ដែល​បងប្អូន​ប្រជាពលរដ្ឋ បរិភោគ និង​ប្រើប្រាស់ ជាប្រចាំ ដែល​ដាក់តាំង​លក់ នៅតាម​ទីផ្សារ​នានា នៅក្នុង​ខេត្ត ធ្វើ​យ៉ាង ត្រួតពិនិត្យ ឱ្យបាន​ម៉ត់ចត់ ដើម្បី​ធានា​ឱ្យបាន ចំពោះ​សុវត្ថិភាព និង​សុខមាលភាព របស់​បងប្អូន​ប្រជាពលរដ្ឋ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular