Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ ២ នា...

ជនសង្ស័យ ២ នាក់ និង​ថ្នាំញៀន​៨​កញ្ចប់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​រឹបអូស

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​រួម​នឹង​ថ្នាំញៀន ៨ កញ្ចប់ នៅក្នុង​ការបង្ក្រាប ករណី​រក្សាទុក ចែកចាយ ប្រើប្រាស់ គ្រឿងញៀន ដោយ​ខុសច្បាប់ នៅវេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ហាក់ សុភាព ស្ថិតនៅ​ក្នុងភូមិ​អូរ​កណ្ដាល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​លោក​វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​ទទួលបន្ទុក​ផ្នែក ប្រឆាំង​គ្រឿងញៀន បាន​និយាយ​ឱ្យដឹងថាៈ សង្ស័យ​ទាំង ២​នាក់​នេះ មានៈ ១-​ឈ្មោះ ហាក់ សុភាព ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ ជា​ជាងផ្សារដែក រស់នៅ​ក្នុងភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​២. ឈ្មោះ សួន សីហា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មានមុខ​របរ ជា​កម្មករ រស់នៅក្នុង​ភូមិ​ចុង ក សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង​។​

​លោក​បាន​បញ្ជាក់ថាៈ ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ ២​នាក់​នេះ​ភ្លាម​លោក​បាន​រាយ ការណ៍ ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគ​បាល ខេត្តកំពង់ឆ្នាំង និង​សុំ​ការ អនុញ្ញាត​ពី លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បី​នាំខ្លួន ជនសង្ស័យ​ទាំង​២​នាក់ មក​សាកសួរ និង​ឆែកឆេរ​លំនៅឋាន​ផងដែរ​។

នៅក្នុង​ការបង្ក្រាប​ករ​ណី​ខាងលើនេះ សមត្ថកិច្ច បាន​ដកហូត​បាន​ថ្នាំញៀន ចំនួន ៨ កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង ទូរស័ព្ទដៃ ២ គ្រឿង កាំបិត​១ រួម​នឹង​សម្ភារ​វេច​ខ្ចប់ មួយចំនួន​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២ នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular