ដោយៈសុផល/ភ្នំពេញៈម៉ាស៊ីនចាប់លេខQMSទំនើបចុងក្រោយដែលមានតម្លៃជាង២៧លានរៀលមានអត្ថប្រយោជន៍ណាស់ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាមជាពិសេសធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមទំនើបភាវូបនីយកម្មសម្ភារៈក៏ដូចជាការរក្សាទុកទិន្នន័យមួយ ចំនួន។ម៉ាស៊ីនចាប់លេខQMSជាម៉ាស៊ីនទំនើបបំផុតនិងបំពាក់សូហ្វវែទំនើបចុងក្រោយដូច ដែលធនាគារធំៗកំពុងប្រើប្រាស់។កន្លងមកប្រជាពលរដ្ឋមកបរិច្ចាគឈាមក្នុងមួយថ្ងៃរាប់រយនាក់ហើយអ្នកមកបរិច្ចាគឈាមសុទ្ធតែបន្ទាន់ប្រញាប់ពួកគាត់តែងតែប្រជែងគ្នាយកលេខរៀងមុន។ម៉ាស៊ីននេះមានជម្រើសសម្រាប់អ្នកត្រូវការបរិច្ចាគឈាមបន្ទាន់និងអ្នកមិនសូវប្រញាប់។ដូច្នេះម៉ាស៊ីននេះនឹងអាចជួយសម្រួលដល់ប្រតិបត្តិការការងាររិច្ចាគឈាម។នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅក្នុងពីធីទទួលម៉ាស៊ីន QMS និង ទូរទស្សន៍ ចំនួន២គ្រឿងពីក្រុមហ៊ុនមីជាតិកាលពីព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានលើកឡើងថា៖ប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមសព្វថ្ងៃនេះពិតជាមានសកម្មភាពមមាញឹកពិតមែនទោះក្នុងស្ថានភាពកូវីដ១៩ ក៏ដោយ ដែលមជ្ឈមណ្ឌលបានទទួលអ្នកបរិច្ចាគ និង ប្រើប្រាស់ឈាមរាប់រយនាក់ក្នុងមួយថ្ងៃៗហើយការផ្តល់ជូននូវម៉ាស៊ីនចាប់លេខ QMS និងទូរទស្សន៍នេះពិតជាបានសម្រួលដល់ភាពប្រតិបត្តិការប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមពិតមែន។ម៉ាស៊ីនQMSនេះជាម៉ាស៊ីនចាប់លេខរង់ចាំទទួលសេវាដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយនិងមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យចំនួនអ្នកមកទទួលសេវានៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមយ៉ាងសុក្រឹតនិងមានភាពងាយស្រួល។ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ Data Based នៃមជ្ឈមណ្ឌល និងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប អេក្រង់ Touch screen ដែលរចនាឡើងយ៉ាងសាកសម និងមានលក្ខណៈសន្សំសំចៃ ព្រមទាំងមិនប៉ះពាល់ដល់បរិស្ថាន ក្នុងកញ្ចប់ថវិកាសរុបជាង ២៧ លានរៀល ។
លោកវេជ្ជបណ្ឌិតបានបន្តថា៖អំណោយរបស់មីជាតិនេះបង្ហាញពីការចូលរួមចំណែកក្នុងការបំពេញបន្ថែមនូវតម្រូវការចាំបាច់ជាបន្ទាន់និងចំពោះមុខរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្នុងការជួយសំរួលដល់ដំណើរការកិច្ចបរិច្ចាគឈាមឲ្យមានភាពល្អប្រសើរនិងបញ្ជៀសនូវបញ្ហាកកស្ទះនៅផ្នែករងចាំដែលកន្លងមកមានការរិះគន់យ៉ាងខ្លាំងពីសាធារណជនជាពិសេសជួយសម្រួលក្នុងកំឡុងពេលនៃការរាតត្បាត ជំងឺកូវីដ១៩។
លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា៖សម្ភារៈដ៏ថ្មីស្រឡាង ចំនួន២មុខ ដែលមីជាតិ បានប្រគល់ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមរួមមាន៖ទូរ- ទស្សន៍ Flat screen ទំហំ៤០ អ៊ីង ចំនួន២គ្រឿង និងម៉ាស៊ីន QMSដែលជាបច្ចេកវិទ្យាទំនើប និងមានសមត្ថភាពខ្ពស់ ក្នុងការគ្រប់គ្រងទិន្នន័យចំនួនអ្នកមកទទួលសេវានៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមយ៉ាងសុក្រឹតនិងមានភាពងាយស្រួល។លោកស្រីអគ្គនាយិកាបានបន្ថែមថាការផ្តលជូនសម្ភារៈទាំងពីរមុខនេះប្រព្រឹត្តទៅដោយមើលឃើញ ពីតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសិទ្ធភាពនិងមានភាពឆាប់រហ័ស។
លោកស្រី ជឹង សុគន្ធាវី បានរំលឹកផងដែរក្រុមហ៊ុនមីជាតិបានចូលរួមយ៉ាងសកម្មភាពជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមតាំងពីការចាប់ផ្តើមដំបូងដែលសកម្មភាពទាំងអស់នេះកើតឡើងបានដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីកញ្ចប់ឆ្អិនស្រាប់ មានរសជាតិខ្មែរដំបូងគេផលិតដោយស្នាដៃកូនខ្មែរ ជាមួយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន៕Ph