Home ព័ត៌មានអន្តរជាតិ ករណី​កូវី​ដ​ល...

ករណី​កូវី​ដ​លើ​ពិភពលោក​កើនឡើង​ដល់​ជាង​១០០ លាន​នាក់ ខណៈ​អាម៉េរិក​គ្រោង​កំណត់​ឡើងវិញ​នូវ​ការប្រយុទ្ធ​ជាមួយកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ករណី​កូវី​ដ​១៩ ជាង ១០០ លាន​ត្រូវបាន​កត់ត្រា​ទូទាំង​ពិភពលោក នេះ​យោង​តាម​ការរាប់ចំ​នួន​សរុប​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មករា ខណៈ​ប្រធានាធិបតី ចូ បៃ​ដិន​សន្យា​ពង្រឹង​កម្មវិធី​វ៉ាក់​សាំង​របស់​សហរដ្ឋ​អាម៉េរិក​។​

​ចំនួន​ករណី​សរុប​នេះ ដែល​ចងក្រង​ពី​ទិន្នន័យ​ដែល​ផ្តល់​ដោយ​បណ្តា​ទីភ្នាក់ងារ​សុខភាព​ជាតិ​លើ​ពិភពលោក គឺ​គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​ការឆ្លង​មេរោគ​ពិតប្រាកដ​ប៉ុណ្ណោះ ខណៈ​វីរុស​កូរ៉ូណា​កំពុង​ឆ្លង​រាលដាល​ពាសពេញ​ពិភព​លោក​។​

​សហរដ្ឋ​អាម៉េរិក ដែល​មាន​ករណី​ឆ្លងកូវី​ដ​ចំនួន ២៥ លាន​ករណី​កាលពី​ចុង​សប្តាហ៍ នៅតែ​ជា​ប្រទេស​ដែល​មាន​ការឆ្លង​រាលដាល​ធំ​បំផុត​លើ​ពិភព​លោ​ផ​ក និង​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ គឺ​ជាង ៤២០.០០០ នាក់​។​

​លោកបៃ​ដិន​កំពុង​ព្យាយាម​ស្តារ​ការប្រយុទ្ធ​ប្រឆាំង​នឹ​ង​វីរុស​កូរ៉ូណា​ឡើងវិញ​បន្ទាប់ពី​ត្រូវ​បណ្តោយ​អោយ​កូវី​ដ​១៩​វាយប្រហារ​យ៉ាង​សាហាវ​លើ​ប្រទេស​ក្នុងអំឡុង​តំណែង​ប្រធានាធិបតី​របស់លោក​​ដូ​ណា​ល់​ត្រាំ នៅពេល​ដែល​ហានិភ័យ​ត្រូវ​បាន​និយាយ​សម្រាល ហើយ​ក្រុម​មន្ត្រី​ផ្ញើ​សារ​ចម្រុះ​ស្តីពី​ការពាក់​ម៉ាស់​និង​គម្លាត​សង្គម​។​

​លោកបៃ​ដិ​ននិយាយថា​ការចាក់​វ៉ាក់សាំ​ងដល់​ប្រជាជន​អាម៉េរិក​ទាំងអស់​គឺ​ជា​បញ្ហា​ប្រឈម​គួរឱ្យ​ភ័យខ្លាច ហើយ​កម្មវិធី​វ៉ាក់សាំង​ដែល​ទទួល​បន្ត​ពី​រដ្ឋបាល​ត្រាំ​”​គឺ​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ជាង​អ្វីដែល​​យើង​រំពឹងទុក​ឬ​ព្យាករណ៍​ទុក​”៕

មនុស្ស​ជាង ១០០ លាន​នាក់​ឆ្លងកូវី​ដ​ទូទាំង​ពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular