ដោយៈ សរិទ្ធ / ភ្នំពេញៈ នគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនក្រុមជនសង្ស័យ ៧ នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ករណីជនសង្ស័យ បានដេញកាប់សម្លាប់យុវសិស្សម្នាក់ បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអធម។
ក្នុងការបង្ហាញមុខ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ច បានថ្លែងថា ក្រុមជនសង្ស័យ ទាំង៧នាក់នេះ បានធ្វើសកម្មភាព ដេញកាប់វាយទៅលើជនរងគ្រោះ ម្នាក់ បណ្ដាលឲ្យបាត់បង់ជីវិត នៅពេលដែល ជនរងគ្រោះ និងមិត្តភក្តិជិត ១០ នាក់ទៀត កំពុងជិះម៉ូតូដើរលេង នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីយប់ នៅចំណុចភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
បច្ចុប្បន្ន សមត្ថកិច្ច បាននិងកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕/V-PC