Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធ​ការបាញ់សម្លាប់ ជន​ជាតិចិន​ដូចគ្នា ទៅ​សាលា ដំបូង​ខេត្ត​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា ដឹង​នៅ​ព្រឹក ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ​ថាៈ ករណី​ជនល្មើស ជា​ជន​ជាតិចិន បាញ់សម្លាប់​ជនជាតិ​ចិន ដូចគ្នា នៅ​ជិត​វត្ត​ឥន្ទ​ញ្ញាណ ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២១ មករា កន្លងទៅនេះ គិត​មកដល់​ថ្ងៃទី​២៧ មករា នេះ នគរបាល បាន​ចាប់ខ្លួន​ជនសង្ស័យ ចំនួន​៣​នាក់​ហើយ និង​បាន​បង្ក​សំណុំរឿង បញ្ជូន​ខ្លួន ទៅ​សាលាដំបូង​ខេត្ត បន្ត​នីតិវិធី​ច្បាប់ រួចរាល់​ហើយ​។

​លោកស្នងការ​ខេត្ត បាន​បន្តថាៈ ជនល្មើស​ដែលជា​ជនជាតិ​ចិន ដូចគ្នា ក្នុងនោះ​មាន​ជន ដៃដល់​ម្នាក់ និង​បក្ខពួក​គូកន សមគំនិត ចំនួន ២ នាក់ ហើយ​នគរបាល​ក៏​ដកហូត​បាន វត្ថុតាង ព្រមទាំង​ថ្នាំញៀន មួយចំនួន​ផង​។ ក្នុងចំណោម​ក្រុម​ជនសង្ស័យ មាន​ខ្លះ​ត្រូវបាន នគរបាល ចាប់​ឃាត់ខ្លួន តាំងពី​ថ្ងៃកើតហេតុ មកម្ល៉េះ មុននឹង​ឈានទៅដល់​ការចាប់ខ្លួន បក្ខពួក​បន្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្ត បាន​បន្ថែមថាៈ ករណីនេះ សមត្ថកិច្ច កំពុង​បន្ត​កិច្ចការ តាមរក​បក្ខពួក​ជន​ល្មើស ដែល​នៅ​សេសសល់ និង​ធ្វើ​នីតិវិធី​បញ្ជូន​ជន សង្ស័យ ទៅ​ផ្តន្ទាទោស​តាមច្បាប់ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular