ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមតោខៀវ Chelsea បានងាករកលោក ថូម៉ាស់ ធូខល់ ក្នុងគោលបំណងស្តាររដូវកាលក្រឡាប់ចាក់របស់ខ្លួន ដោយជួលគ្រូបង្វឹកជនជាតិអាល្លឺម៉ង់លើកិច្ចសន្យារយៈពេល ១៨ ខែកាលពីថ្ងៃអង្គារទី២៦មករា គឺជិតមួយខែបន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញដោយក្រុម Paris Saint-Germain។
ហោះមកទីក្រុងឡុងដ៍ដើម្បីចុះកុងត្រាធ្វើជាអ្នកចាត់ការទូទៅពេញម៉ោងទី១១ របស់ Chelsea ក្នុងរជ្ជកាល ១៨ ឆ្នាំរបស់លោករ៉ូម៉ាន់ អាប្រាម៉ូវិក លោកធូខល់បានទៅធ្វើការភ្លាម ដោយចំណាយពេលហ្វឹកហាត់ពេលល្ងាចនៅឯកន្លែងហ្វឹកហាត់របស់ក្លិប នៅមុនការប្រកួតដំបូងរបស់គាត់ទល់នឹង Wolverhampton នៅយប់ថ្ងៃពុធនេះ។
ដោយសម្អាងលើស្ថានភាពបច្ចុប្បន្នរបស់ Chelsea លោកធូខល់នឹងមិនមានពេលវេលាត្រូវខ្ជះខ្ជាយឡើយ៕
លោកធូខល់ចូលធ្វើការភ្លាមៗ ក្រោយឡាំផាតត្រូវបានបណ្តេញចេញពី