Home កីឡា Manchester Ci...

Manchester City បំបាក់ West Brom ៥-០ ដើម្បី​ឡើង​ឈរលើ​កំពូល​តារាង Premier League

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​មេឃ​ខៀវ Manchester City បាន​ឡើង​ទៅ​ឈរ​នៅលើ​កំពូល​តារាង​ក្របខ័ណ្ឌ Premier League ក្រោយ​ឈ្នះ​ក្នុង​លទ្ធផល ៥-០ លើ​ក្រុម​កំពុង​ត្រដាបត្រដួស​នៅ​បាត​តារាង West Brom នៅឯ​កីឡដ្ឋាន Hawthorns ។​

​អ៊ី​ល​កាយ គុន​ដូ​ហ្គាន ស៊ុត​ចូល​ទី​២​គ្រាប់ ចា​វ កាន់​សេ​ឡូ ស៊ុត​ចូល​១​គ្រាប់ និង រី​យ៉ាដ ម៉ា​រ៉េ​ស ស៊ូ​ត​ចូល​១​គ្រាប់ ខណៈ Man City រកបាន ៤ គ្រាប់​មុន​ចប់​តង់​ទី​១​។​

​រ៉ា​ហ៊ីម ស្ទើ​លីង បាន​បន្ថែម​គ្រាប់​ទី ៥ សម្រាប់ City នៅ​នាទី​ទី ៥៧ ខណៈ​ពួកគេ​កត់ត្រា​ជ័យជម្នះ​ក្នុង​លី​ក ៧ លើ​ក​ជាប់ៗ​គ្នា ដោយ​ឈ្នះ​ច្រើនៗ​គ្រាប់​។​

​ឥឡូវ​កូនក្រុម​របស់​លោក​ប៉េប ហ្គាឌី​អូ​ឡា មាន​១​ពិន្ទុ​លើ​ក្រុម​បិសាច​ក្រហម Manchester United ដែល​នឹង​ធ្វើ​ជា​ក្រុម​ម្ចាស់​ទទួល​ក្រុម​បាត​តារាង Sheffield United នៅ​ថ្ងៃ​ពុធ​នេះ​៕

City ឡើង​មក​កំពូល​តារាង Premier League ក្រោយ​ឈ្នះ West Brom ៥-០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular