Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​កសិកម្ម​ថា កម្ពុ​ជាមាន​សហគមន៍​នេសាទ​ជាង ១០០​អាច​ចូលរួម​បង្កើត​សហគមន៍ ទេសចរណ៍ធម្មជាតិ​បាន

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែង​នៅក្នុង អំឡុងពេល​ចូលរួម វេទិការ​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ នៅ​ខេត្តសៀមរាប​ដែល វេទិការ​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ថា កម្ពុ​ជាមាន​សហគមន៍​នេសាទ​ជាង ១០០​អាច​ចូលរួម​បង្កើត សហគមន៍ ទេសចរណ៍ធម្មជាតិ​បាន​។

​លោក​បាន​បញ្ជាក់ថា “​បច្ចុប្បន្ន​សហគមន៍​នេសាទ​ចំនួន ១៣១ ក្នុងចំណោម​សហគមន៍ នេសាទ​ទាំងអស់​៥១៦ មាន​សក្តានុពលភាព​អាច​បង្កើតជា​សហគមន៍​ទេសចរណ៍ធម្មជាតិ ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុង​គោលដៅ​ជុំរុញ​កំណើនសេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ជា ចម្បង​បាន​” ។​

​លោក​បាន​បន្តថា ជាក់ស្តែង សហគមន៍​នេសាទ​ចំនួន​២៧ បាននិងកំពុង​ដំណើរកា​រ ទេសចរណ៍ ធម្មជាតិ​នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​បឹង​ទន្លេសាប​នៅក្នុង ៩​ខេត្ត រួមមាន​ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និង​ខេត្ត កោះកុង​។​

​លោក​បាន​បន្តទៀតថា ដោយឡែក យើង​បង្កើត​សហគមន៍​ព្រៃឈើ​នៅ​ទូទាំងប្រទេស សរុប​ចំនួន ៦៣៨ ក្នុងនោះ​បានធ្វើ​ផែនការ​គ្រប់គ្រង​ចំនួន​១០៣​ព្រមទាំង​មាន​តំបន់​ព្រៃឈើ តាម​បណ្តោយ​ដងស្ទឹង ព្រែក បឹង ក្នុង​ដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ចម្ការ​ឈើ​ដាំ​ស្ថានីយ ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ ចម្ការ​ក​សិ​-​រុក្ខកម្ម ចម្ការ​រុក្ខទិវា​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដែល​អាច​អភិវឌ្ឍ​ទៅជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ក​សិ​-​ទេសចរណ៍ និង​តំបន់​លំហែ កម្សាន្ត​ផងដែរ​។

​ក្រៅពី​សហគមន៍​នេសាទ និង​សហគមន៍​ព្រៃឈើ ក្រសួង​បាន​បង្កើត​សហគមន៍​កសិកម្ម បាន​ចំនួន​១.១៩០ និង​សហភាព​សហគមន៍​កសិក​ម្ម​ចំនួន​១១​ដែល​សុទ្ធ​តែមាន​សក្តានុពល សម្រាប់​បង្កើតជា​តំបន់​ក​សិ​-​ទេស ចរណ៍​នាពេល​អនាគត​។ ក្នុងខណ​:​នេះ​ផងដែរ លោក​រដ្ឋមន្ត្រី​បាន​រំលេច​ឲ្យ​ឃើញ​អំពី​ចំណុច ខ្លាំង ចំណុចខ្សោយ​ក្នុងការ​ដឹកនាំ ការគ្រប់គ្រង កិច្ចការរដ្ឋបាល សេដ្ឋកិច្ច ការបែងចែក​ផល​លាភ ការអភិរក្ស ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។​ល​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular