Home កីឡា Aston Villa ទ...

Aston Villa ទិញ​បាន​ខ្សែបម្រើ​ម៉ូ​ហ្គាន សាន​សុន ពី Marseille

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មករា ក្លិប Aston Villa បាន​ចុះហត្ថលេខា​ទិញ​ខ្សែបម្រើ ម៉ូ​ហ្គាន សាន​សុន ពី​ក្លិប Marseille ក្នុង​តម្លៃ​ខ្លួន ១៥,៥ លាន​ផោន (២១,២៩ លាន​ដុល្លារ​)​។​

​កីឡាក​រវ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​ចុះ​កុងត្រា​រយៈពេល ៤ ឆ្នាំ​កន្លះ​នៅ​ឯ​ទឹកដី Villa Park​។​

​លោក ឌី​ន ស្មី​ត គ្រូបង្វឹក​របស់ Villa បាន​ប្រាប់​វេបសាយ​ផ្លូវកា​ររបស់​ក្លិប​ថា “​ម៉ូ​ហ្គាន​លេងឡើង​ជើងថេរ​នៅ​កម្រិត​ខ្ពស់​ក្នុង​បាល់ទាត់​បារាំង​ជាច្រើនរ​ដូវ​កាលក៏​ដូចជា​នៅក្នុ​ង​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ ហើយ​ជា​កីឡាករ​ដែល​មាន​គុណភាព​និង​បទពិសោធន៍​ក្នុងការ​លេង​នៅ​គ្រប់​តំបន់​បម្រើ​។ គាត់​នឹង​បន្ថែម​ការប្រកួតប្រជែង​ពិតប្រាកដ​សម្រាប់​ជម្រើស​១១​នាក់​ដំបូង ហើយ​ផ្តល់​ឱ្យ​យើង​នូវ​ជម្រើស​កីឡាករ​សម្បូរ​បែប​បន្ថែ​ម​ទៀត ដែល​វា​មាន​សារៈសំខាន់​ក្នុង​ការប្រកួតប្រជែង​ដោយ​ជោគជ័យ​នៅក្នុង​ក្របខ័ណ្ឌ Premier League”​។​

​លោក អង់​ដ្រេ វីឡា​បូស គ្រូបង្វឹក​របស់​ក្រុម Marseille បាន​ដក​សាន​សុន​ចេញពី​ក្រុម​ត្រូវ​ប៉ះ​ជាមួយ Monaco នៅ​ថ្ងៃ​សៅរ៍ ដោយសារ​តែ​ការផ្ទេរ​រំពឹង​សម្រេច​ឆាប់ៗ​។​

​សាន​សុន​បាន​ចូលរួម​ជាមួយ Marseille ពី Montpellier ក្នុង​ឆ្នាំ ២០១៧ និង​រកបាន ២២ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១២០ លើក​សម្រាប់​ក្លិប ដោយ​បាន​បង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ឆ្នាំ ២០១៨ ទល់នឹង Atletico Madrid ផងដែរ​៕

ម៉ូ​ហ្គាន សាន​សុន ក្លាយជា​កីឡាករ​របស់ Aston Villa

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular