ដោយ: គូលែន / សៀមរាប: ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំរបស់រដ្ឋបាលក្រុងសៀមរាប មានរៀបចំបើកសិក្ខាសាលា ស្តីពីការលើកកម្ពស់ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ដោយមានការចូលរួមពីលោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារខេត្តសៀមរាប។
