Home ព័ត៌មានជាតិ សេដ្ឋកិច្ច សមាជិក​ក្រុមប...

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រី​អាជ្ញាធរ​ទៅ​មើល​ម៉ាស៊ីនបូមទឹក ដែល​មន្ទីរ​/​ក្រសួង​ធនធានទឹក​ដាក់​បូម​សង្គ្រោះ​ស្រូវប្រាំង​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រី​អាជ្ញាធរ​ទៅ​មើល​ម៉ាស៊ីនបូមទឹក​ដែល​មន្ទីរ​/​ក្រសួង​ធនធានទឹក​ដាក់​បូម​ស​សង្គ្រោះ​ស្រូវប្រាំង​។ លោក អឿ បារាំង លោក ពិន ប៉ូ​ឡូ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លី សារី ប្រធាន​ក្រុមការងារ​ចុះ​ស្រុក​មង្គល​បូរី និង​លោក ពិន សេង​ហាប់ អភិបាលរង​ស្រុក​មង្គល​បូរី ព្រមទាំង​ក្រុមការងារ​បាន​អញ្ជើញ​ចុះទៅ​មើល​ម៉ាស៊ីនបូមទឹក​ចំនួន​៤​គ្រឿង របស់​មន្ទីរ​/​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ខេត្ត ដែល​ដាក់​ក្នុងការ​អន្តរាគមន៍​បូមទឹក​ពី​ដៃ​ស្ទឹង​នៅ​ចំណុច​ភូមិ​តា​សល់ ទៅ​សង្គ្រោះ​ស្រែប្រាំង​ជូន​ប្រជាកសិករ នៅក្នុង​ឃុំ​ចំនួន​៤ ក្នុងស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០២១​។​

​ពោល​គឺជា​ស្រូវប្រាំង​ដែល​ប្រើ​មួយផ្នែក នៃ​ពូជស្រូវ​ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ស្តារឡើងវិញ​ពី​គ្រោះទឹកជំនន់​។​

​លោក ពិន សេង​ហាប់ អភិបាលរង​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​៖ ១៣​ឃុំ​នៃ​នៅ​ស្រុក​មង្គល​បូរី បាននិងកំពុង​ប្រឈម​ខ្វះ​ទឹក​បូម​បញ្ចូល​ស្រែ​។ ប៉ុន្តែ​ពេលនេះ បាន​ម៉ាស៊ីន​៤​គ្រឿង​ចុះជួយ​អន្តរាគមន៍​បូម​សង្គ្រោះ​ហើយ ហើយ​ក៏មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិ​បា​ករង​ខេត្ត​បាន​ចុះមក​មើល​ម៉ាស៊ីន​ដែរ គឺ​បូម​ពី​ពី​ដៃ​ស្ទឹង​មង្គល​បូរី​ដែល​ដែល​ត​ភ្ជាប់​ទៅ​តំបន់​៣ នៃ​ទំនាប​បឹង​ទន្លេសាប​ឯណោះ​។​

​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​រំលឹកថា នេះ​ក៏​ជា​ជាការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​។ បើទោះជា​លោក​មាន​ជំងឺ​មិនអាច​ចុះមក​ពិនិត្យ​ដោយផ្ទាល់​បាន ក៏​លោក​បាន​ចាត់​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត សហការ​ជាមួយ​អភិបាលខេត្ត​ចុះ​ពិនិត្យ និង​ជួយ​អន្តរាគមន៍​ដល់​ប្រជាកសិករ​ដែល​កំពុង​ខ្វះ​ទឹក​បូម​ប​ញ្ជូ​ល​ស្រែប្រាំង ជួយ​តាម​ដំណាក់កាល​មាន ឃុំ​ស្រះ​រាំង ឃុំ​គោ​ប​ល្ល័​ង្គ ឃុំ​បន្ទាយ​នាង ឃុំ​តា​ឡំ​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​៖ កាលពីដើមឆ្នាំ​២០២០ ខេត្តបន្ទាយមានជ័យ រងគ្រោះ​ដោយ​ទឹកជំនន់​បណ្តាល​ប៉ះពាល​ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ និង​ខូចខាត​ដំណាំ​ស្រូវ​បន្លែ​យ៉ាងច្រើន​។​

​សម្រាប់​ពូជស្រូវ​មិន​ប្រកាន់​រដូវ​មួយចំនួន ឬ​ប្រមាណ​១​ម៉ឺន​ប្លាយ​លើ​ជាង​២​ម៉ឺន​ហិកតា ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​អំណោយ​ស្រូវពូជ​សម្រាប់​ស្តា​ឡើងវិញ​។ មកទល់ពេលនេះ ស្រូវ​ភាគច្រើន​មាន​ដើមដង​ល្អ​។ អាជ្ញាធរខេត្ត​និង​មន្ទីរជំនាញ​កំពុង​ដោះស្រាយ​បញ្ហា​ទឹក ជូន​បងប្អូន​ប្រជាកសិករ​ដែល​កំពុង​ខ្វះ​ទឹក​បូម​ប​ញ្ជូ​ល​ស្រែ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular