Home ព័ត៌មានជាតិ សង្គម ក្រុមប្រឹក្សា...

ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ជំរុញ​ដោះស្រាយ​សំណូមពរ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ក្រោយ​ពន្យារពេល​បើក​ដោយសារ​វិបត្តិ​សាកល​នៃ​ការ​រី​រាលដាល​ជំងឺ​កូ​វីដ​១៩ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ បាន​បើក​ឡើងវិញ​ហើយ​។ ស្មារតី​នៃ​វេទិកា គឺ​បាន​អះអាង​ពី​ការជំរុញ​ដោះស្រាយ​សំណូមពរ និង​បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ​។​

​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​សាលាស្រុក​ថ្មពួក លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ទទួលយក​សំណូមពរ និង​បញ្ហា ប្រឈម​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ថ្មពួក​។ អ្នកចូលរួម បាន​លើកឡើងថា ក្នុង​វេទិកា​ផ្សព្វផ្សាយ​នោះ ធ្វើការ​ដោះស្រាយ​ហើយ​បញ្ហា​ដែល​នៅ​សេសសល់ និង​ត្រូវ​ដាក់បញ្ចូល​ទៅក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត​បន្តទៀត​។​

​នៅក្នុង​វេទិកា​សា​ធាណៈ​នេះ ត្រូវបាន​តំណាង​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ថ្មពួក បានលើកឡើង​ឱ្យ​រាជរដ្ឋាភិបាល​អាជ្ញាធរខេត្ត ស្ថាប័ន​ពាក់ព័ន្ធ​បន្ត ជួយ​ដោះស្រាយ មាន​ចំនួន​៥៧ សំណូមពរ បញ្ហា គឺ​បញ្ហា​ក្តី​ព្រួយបារម្ភ​លើ​, កង្វះ​ទឹក​ធ្វើ ស្រែប្រាំង​, ការជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​នៅតាម​មូលដ្ឋាន​,​ប្រព័ន្ធធារាសាស្ត្រ និង​មាន​បញ្ហា ប្រឈម​លើ ការអភិវឌ្ឍ​មូលដ្ឋាន​របស់គាត់​មួយចំនួនទៀត​ដែល​តម្រូវ​ឱ្យជួយ​ដោះស្រាយ​ជា បន្ទាន់​នោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular