ដោយ: បញ្ញាសាស្ត្រ / ភ្នំពេញ: កាលពីពេលថ្មីនេះ តាមបណ្តាញសង្គម បានបង្ហាញរូបភាពជាច្រើនស្តីពីមង្គលការប្អូនស្រី អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ដែលមានសុទ្ធសឹងតែមន្ត្រី អ្នកឧកញ៉ា ឧកញ៉ា និងអ្នកជំនួញល្បីៗក្នុងស្រុកខ្មែរជាច្រើនចូលរួមយ៉ាងអធិកអធម។
មិនត្រឹមតែអ្នកជំនួញប៉ុណ្ណោះទេ សូម្បីតែតារាចម្រៀងលំដាប់ប្រទេសជាច្រើនក៏បានចូលរួម និងទទួលអាំងប៉ាវពី អ្នកឧញ៉ា ជាច្រើនពាន់ដុល្លារផងដែរ។
បើតាមប្រភពស្និទ្ធបានបង្ហើបថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កញ្ញា តន់ ច័ន្ទសីម៉ា បានទទួលអាំងប៉ាវពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចំនួន ៦ពាន់ដុល្លារ ចំណែក ខេមរៈ សិរីមន្ត និង ខេម បានអាំងប៉ាវ ៥ពាន់ដុល្លារអាមេរិកផងដែរ។
អ្វីដែលគួរអោយកត់សម្គាល់នោះ ពិធីមង្គលការប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍ខ្លាំង ដោយសារមានការដាក់តាំងនូវរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងអបនៅខាងមុខរោងការទៀតផង ។ ដោយឡែកក្នុងថ្ងៃអាពាហ៍ពិពាហ៍កាន់តែអធិកអធមទៀតនោះ គឺគេឃើញមានការបង្ហាញវត្តចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកជំនួញធំៗ ព្រមទាំងតារាសម្តែង និងចម្រៀងកំពូលៗរបស់របស់ប្រទេសកម្ពុជាផងដែរ ។ ហើយកាន់តែពិសេសខ្លាំងទៀតនោះ គឺពិធីមង្គលការនេះ ក៏ពោរពេញដោយភាពសប្បាយរីករាយផងដែរ ខណៈវត្តមានរបស់កំពូលតារាចម្រៀងប្រុសស្រីទាំងនោះរួមមានលោក ព្រាប សុវត្ថិ និងភរិយា លោក ខេមរ: សិរីមន្ត និងភរិយា លោក ខេម និងនារីគូស្នេហ៍កញ្ញា តន់ ចន្ទ័សីម៉ា និង កូនប្រុសទាំង០៣របស់លោក ព្រាប សុវត្ថិ លោក វង្ស ថាណាន់ អ្នកនាង ចន ចាន់លក្ខិណា លោក ហេង ឡុង រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕