Home ព័ត៌មានសំខាន់ៗ កម្ពុជា​នឹង​ទ...

កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩​ប្រមាណ​២០​លាន​ដូ​ស​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​លោក វ​ង្ស៉ី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ថ្លែងឱ្យដឹងថា​កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​រហូតដល់​ទៅ ២០​លាន​ដូ​ស​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងនោះ ១១​លាន​ដូ​ស​ជា​ជំនួយ​របស់​ប្រទេស​ជា​មិត្ត​និង​អង្គការ​ដៃគូ ។​

​លោក វ​ង្ស៉ី វិស្សុត បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​បញ្ហា​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២៧​ខែមករា ឆ្នាំ​២០២១​នេះ ។ លោក វ​ង្ស៊ី វិស្សុត បាន​ថ្លែង​ឲ្យ​ដឹងថា​៖​ជំនួយ​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​នោះ​មកពី​អូស្ត្រាលី ៣ លាន​ដូ​ស​,​ចិន​១​លាន​ដូ​ស​និង​ពី COVAX ប្រមាណ ៧ លាន​ដូ​ស​(​កូ​វ៉ា​ក់​ផ្តល់​៦​លាន​ដូ​ស​និង​១ លាន​ដូ​ស​រាជរដ្ឋាភិបាល​បញ្ចា​ទិញ​តាម​កូ​វ៉ា​ក់ ),​ខណៈ​រុស្ស៊ី និង​ឥណ្ឌា​កំពុង​ពិចារណា​លើ​សំណើ​របស់​កម្ពុជា ។ ក្រៅពី​ទទួលបាន​ជំនួយ​នេះ​កម្ពុជា​ក៏​ត្រៀម​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ថែមទៀត​ដែរ ។ បើតាម​លោក វ​ង្ស៉ី វិស្សុត កម្ពុជា​អាច​ទិញ​វ៉ាក់សាំង​តាមរយៈ​COVAX, WHO និង UNICEF ។ លោក វ​ង្ស៉ី វិស្សុតក៏បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា​អង់ គ្លេ​សលក់​វ៉ាក់សាំង​ឱ្យ​កម្ពុជា​ក្នុងតម្លៃ​៤​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ដូ​ស​។​

​វ៉ាក់សាំង​ដំណាក់កាល​ដំបូង​១​លាន​ដូ​ស​ជា​ជំនួយ​របស់​ចិន​ដែល​ដឹក​មកដល់​កម្ពុជា​ខែកុម្ភៈ​នេះ​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ចាក់​វ៉ាក់សាំង​នេះ​មុនគេ ដើម្បី​បង្ហាញ​នូវ​ជំនឿ និង ផ្តល់​ភាពកក់ក្តៅ​ចំពោះ​បរជាពលរដ្ឋ បន្ទាប់មក​នឹង​ចាក់​ជូន​ពលរដ្ឋ​នា​ខែមីនា ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ធ្លាប់បាន​ប្រកាសថា​សម្តេច​ចង់​ចាក់​វ៉ាក់សាំង​ការពារ​សុខភាព​ពលរដ្ឋ​ឱ្យបាន​៥០​ម៉ឺន​នាក់​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។

​បើតាម​គម្រោង​COVAX នឹង​ផ្ដល់​វ៉ាក់សាំង​មក​កម្ពុជា​ប្រមាណ​៣​ភាគរយ​នៅ​ជំហាន​ដំបូង​នៅ​ខែមីនា ។ COVAX សន្យា​ផ្ដល់ជំនួយ​២០​ភាគរយ​មក​កម្ពុជា​ដែល​ស្មើ​៦,៤​លាន​ដូ​ស​សម្រាប់​ចាក់​លើ​មនុស្ស៣,២​លាន​នាក់​នៃ​ចំនួន​ប្រជា ជន​សរុប ។ ។ បើតាម​សម្ដេច​កម្ពុជា​ក៏​ដាក់សំណើ​ទៅ​COVAX ទិញ​វ៉ាក់សាំង​១​លាន​ដូ​ស​ដែរ ។ ​ជំនួយ​វ៉ាក់សាំង​កូ​វីដ ១៩ របស់​ចិន​ប្រមាណ​ជា​៣០​ម៉ឺន​ដូ​ស​ក្នុងចំណោម ១ លាន​ដូ​ស​ដែលជា​ជំនួយ​របស់​ចិន​នឹងត្រូវ​មកដល់​ប្រទេស​កម្ពុ ជា​នៅក្នុង​ខែកុម្ភៈ​ខាងមុខ​។ បើទោះបីជា​យ៉ាងណា​ការ ចាក់​វ៉ាក់សាំង​នឹងធ្វើ​ឡើង​ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត​មិន​បង្ខិតបង្ខំ​នោះឡើយ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular