បញ្ចៀស​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ផ្លូវភ្លោះ​រហូតដល់​មុខ​សាលាខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​ជួសជុល​

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: ដើម្បី​បញ្ចៀស​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ផ្លូវភ្លោះ​ចំណុច​ធនាគារ​អេស៊ីលីដា នៅ​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ រហូតដល់​ស្ថានីយ៍​ប្រេង​តូ​តា​ល់ មុខ​សាលាខណ្ឌ​ប្ញ​ស្សី​កែវ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រដ្ឋបាល​ខណ្ឌឫស្សីកែវ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​ជាពិសេស​ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ ឲ្យ​បាន​ជ្រាបថា រដ្ឋបាល​រាជធានី និង​មន្ទីរ​សាធារណៈ​ការដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានធ្វើ​ការជួសជុល និង​ពង្រីក​ផ្លូវ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់ ដោយ​ចំណាយពេល​អនុវត្ត​ការងារ​រយះពេល ៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ តទៅ​។​

​ដូចនេះ​ដើម្បី​ឲ្យ​ការងារ​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​ដើម្បី​បញ្ជៀ​ស​ការធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​ខាងលើ ដោយ​ធ្វើដំណើរ​វាង​ទៅ​ផ្លូវ ៥៩៨ ឫ​ផ្លូវ ជា សុផារ៉ា ផ្លូវ ខាងក្នុង ជា​បណ្ដោះអាសន្ន​សិន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular