ដោយ:ទេពកង្រី/ខេត្តកំពង់ឆ្នាំង: អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងចុះពិនិត្យការដាំដុះបន្លែផ្ទះសំណាញ់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
ការចុះពិនិត្យការដាំដុះបន្លែផ្ទះសំណាញ់នេះ មានការចូលរួមពីសំណាក់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កញ្ញា ហេង គឹមស្រៀង និងសហការី អាជ្ញាធរ ភូមិ ឃុំ ប្រធានសហគមន៍កសិកម្ម និងសមាជិកបណ្ដុំអាជីវកម្មសរុបចំនួន ១១នាក់ គឺក្នុងគោលបំណង ប្តូរម្ចាស់ផ្ទះសំណាញ់ពីឈ្មោះ អឿម សំបូរ ភេទ ប្រុស ដែលជាសមាជិកសហគមន៍កសិកម្ម ដោយហេតុថា ពុំមានកំលាំងពលកម្មគ្រប់គ្រាន់ក្នុងការដាំដុះបន្លែបន្ត បានសម្រេចប្រគល់ផ្ទះសំណាញ់ ដែលមន្ទីរកសិកម្មប្រគល់ឲ្យកាលពីឆ្នាំ២០១៩ ជូនទៅកសិករដាំបន្លែឈ្មោះ វន វីន ភេទប្រុស ជាសមាជិកបណ្ដុំអាជីវកម្មវិញ ។
ក្នុងនោះផងដែរអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំងបានដឹកនាំកម្កាំងបន្តចុះពិនិត្យដំណាំខ្ទឹមយកស្លឹករបស់សមាជិកបណ្ដុំអាជីវកម្ម ឃើញថាមានលក្ខណល្អប្រសើរ និងមិនមានសត្វល្អិតស៊ីបំផ្លាញនោះឡើយ ។
កសិករក្រោយការដាំដុះរួចមកពេលនេះបានប្រមូលផលបណ្ដើរ និងរៀបចំដីដើម្បីដាក់ដាំបន្ត និងពិនិត្យការខួងអណ្ដូង និងប្រព័ន្ធស្រោចស្រព បាននិងកំពុងដំណើការ បាន៤០ភាគរយផងដែរ ៕