Home ព័ត៌មានជាតិ សន្តិសុខ បង្ហាញមុខ​ជនស...

បង្ហាញមុខ​ជនសង្ស័យ​៧​នាក់​ក្រោយពេល​កាប់សម្លាប់​និស្សិត​ម្នាក់​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​ជនសង្ស័យ​ចំនួន ០៧​នាក់​ក្នុងចំណោម​បក្ខពួក​០៩​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​យកមក​បង្ហាញមុខ​នា​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ ២០២១ នៅ​ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ពាក់ព័ន្ធ​ទៅនឹង​ករណី​អំពើ​ឃាតកម្ម កាលពី​ថ្ងៃទី ២១ មករា ២០២១ វេលា​ម៉ោង ២០ និង​៣០​នាទី នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ស្ពាន​ទី​១១ និង​ស្ពាន​ទី​១២ ស្ថិត​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ដោយ​ក្រុម​ជនល្មើស​ប្រើ​ដាវ​កាប់​ត្រូវ​ក្បាល​ជនរងគ្រោះ​។

​ជនរងគ្រោះ​ឈ្មោះ​សៅ ពិសិដ្ឋ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​
​បឹង​កេងកង មាន​ទីលំនៅ​ក្នុង​បុរី​សេរី​មង្គល សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល រងរបួស​ក្បាល​ជា​ទម្ងន់ ហើយ​បាន​បាត់បង់​ជីវិត​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​។ ចំណែក​ក្រុម​ជនល្មើស​ទាំង​០៧ (​ប្រុស​ទាំងអស់​) ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖
១-​ឈ្មោះ ហម ណា​រ័ក្ស ហៅ​អា​គោ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ជា​ជនដៃដល់​យក​ដាវ​កាប់​។
២-​ឈ្មោះ ហុក សំណាង ហៅ​ប៊ឹ​ត អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជា​សិស្ស​។
៣-​ឈ្មោះ ដួង ចំរើន ហៅ​វីត អាយុ​១៦​ឆ្នាំ ជា​សិស្ស​។
៤-​ឈ្មោះ ឆៃ អៀង​ឡេង ហៅ​ឆ្នាំង អាយុ​២០​ឆ្នាំ មុខរបរ​អ្នករត់​តុ​។
៥-​ឈ្មោះ ស្រៀ​ន គឹម​ឡុង អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស​។
៦-​ឈ្មោះ ផា តុង​ហេង អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ​។
​ជនសង្ស័យ​ទី​៣​ដល់ទី​៦ រស់នៅ​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដូចគ្នា​។​
៧-​ឈ្មោះ ទិ​ត្យ ឆា​នុត អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អ​ញ្ជា​ញ ស្រុក​មុខកំពូល ខេត្តកណ្តាល មុខរបរ​ជាង​បៀកថ្នាំ​។

​ដោយឡែក ជនសង្ស័យ​២​នាក់​ទៀត​ដែល​រត់គេចខ្លួន​មាន ឈ្មោះ ហេង ធារ៉ា ហៅ​ឡា​អាយុ​២០​ឆ្នាំ និង​ឈ្មោះ ហេង អាយុ​ប្រហែល​១៧​ឆ្នាំ​។​

​យោងតាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ជនសង្ស័យ​ទាំង​០៩​នាក់ បាននាំគ្នា​អង្គុយ​ផឹកស៊ី​នៅលើ​សួនច្បារ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ខណៈពេល​ផឹកស៊ី​អស់​រយៈពេល​ជាច្រើន​ម៉ោង ក៏​ឃើញ​ជនរងគ្រោះ​មាន​គ្នា​ជាង ១០ នាក់​បាន​ជិះ​ម៉ូតូ​កាត់មុខ​ខ្លួន ភ្លាមនោះ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ លុះ​តាម​ទាន់​ម៉ូតូ​ជនរងគ្រោះ ហើយ​ទាញ​ដាវ​កាប់​សំដៅ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​សៅ ពិសិដ្ឋ ចំក្បាល និង​យក​ដុំថ្ម​គប់​ថែមទៀត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ហើយ​ក៏បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​តែម្តង​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល​ម៉ែត្រ​តែ​ជា​អកុសល​របួស​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ស្លាប់​បាត់បង់​អាយុជីវិត​។​

​ក្រោយមក​ជន​ឪពុក​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ក៏បាន​បើក​ការស្រាវជ្រាវ ឃាត់ខ្លួន​ក្រុម​ជនល្មើស​ទាំង​០៧​នាក់ ចាប់ខ្លួន ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦:០០​នាទី ដោយ​ចាប់​ផ្តើមចេញពី​ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ភ្នៅ ហើយ​បន្តទៅ​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង និង​បញ្ចប់​ការចាប់ខ្លួន នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល នៅ​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២១ មក​អធិការ​រដ្ឋា​ន ដើម្បី​សួរនាំ​កសាង​សំណុំរឿង ចំណែក​បក្ខពួក​ពីរ​នាក់​ទៀត​ដែល​កំពុង​រត់​ពី​ខ្លួន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​។​

​តាម​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់​ឈ្មោះ ហន ណា​រ័ក្ស បាន​សារភាពថា ខ្លួន​គ​ពិតជា​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ សៅ ពិសិដ្ឋ បណ្តាលអោយ​ស្លាប់​ពិតប្រាកដ​មែន ដោយសារ​ការយល់ច្រឡំ​ថា​ជា​ក្រុម​ដែល​កាប់​ខ្លួន​កាលពី​ថ្ងៃមុន​។​

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ ខាងលើ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ និង​កសាង​សុំ​នុំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular