Home ព័ត៌មានជាតិ សេដ្ឋកិច្ច កៀក​បុណ្យចូលឆ...

កៀក​បុណ្យចូលឆ្នាំ​ចិន នគរបាល​នៅ​បន្ទាយមានជ័យ​ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ អាជីវករ ហាម​លក់​គ្រឿងផ្ទុះ

ដោយ​:​ប​.​ជ័យ / បន្ទាយមានជ័យ​: ខណៈ​បុណ្យចូលឆ្នាំ​ចិន​កាន់តែ​ខិតជិត​មកដល់​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សិរីសោភ័ណ កាលពី​ព្រឹក ថ្ងៃ ទី ២៧ ខែ មករា នគរបាល​ជំនាញ កម្លាំង​ជំនាញ​ផ្នែក​អត្តសញ្ញាណ​កម្ម​ក្រុង សិរីសោភ័ណ សហការ​ជាមួយ​កម្លាំង​ជំនាញ​នានា​នៃ​ខេត្ត និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​អូរ​អំបិល ,​ទឹកថ្លា កំពង់ស្វាយ ,​ព្រះ​ពន្លា​បាន​ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ដល់​អាជីវករ លក់ដូរ​ក្នុង​ផ្សារ​នានា​ដោយ​រំលឹក​ហាមឃាត់​តាំង​លក់​និង​លួចលាក់​លក់​គ្រឿងផ្ទុះ ដូចជា​ផាវ និង​កាំជ្រួច ឬ​គ្រឿងផ្ទុះ គ្រឿង​ងាយ​ចំហេះ​ផ្សេងៗ​ដែល​ងាយ​បង្ក​ជា​គ្រោះថ្នាក់ ។​

រូបថតៈកៀក​បុណ្យចូលឆ្នាំ​ចិន នគរបាល​នៅ​បន្ទាយមានជ័យ​ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ អាជីវករ ហាម​លក់​គ្រឿងផ្ទុះ 

​មន្ត្រីនគរបាល​ជំនាញ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៧​ខែមករា​ថា​សកម្មភាព​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន សម្រាប់​ក្រុង​សិរីសោភ័ណ គឺ​សមត្ថកិច្ច​បាន​ចុះ​នៅ​ផ្សារ​ចំនួន បួន រួមមាន ផ្សារ សិរីសោភ័ណ , ផ្សារ​ចំការ​គរ​(​ហៅ​ផ្សារ​ថ្មី​) , ផ្សារ​ដើម​គរ​(​អូរ​អំបិល , ផ្សារ​ទឹកថ្លា​ជាដើម ។​ចំណែក​ស្រុក ក្រុង​ប្រាំបី​ទៀត ពិសេស​ក្រុង​ប៉ោយប៉ែត ស្រុក​មង្គល​បូរី ព្រះនេត្រព្រះ ថ្មពួក​…​ដែលជា​ស្រុក​ក្រុងមាន​ប្រជុំជន​ធំ កម្លាំង​នគរបាល​ចម្រុះ​ក៏បាន​ធ្វើ​សកម្មភាព​ដូចគ្នា​ដែរ​។​
​គួររំលឹកថា​បុណ្យចូលឆ្នាំ​ចិន​នឹង​ចូលមក​ដល់​នៅ​ខែក្រោយ​នេះ ៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular