Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​ខេត្ត...

តុលាការ​ខេត្តកណ្តាល កាត់ទោស​អតីត​មេបញ្ជាការ​ផ្នែក​សឹក​រង ស្រុក​កៀនស្វាយ ដែល​លួច​យក​អចលនទ្រព្យ​អ្នកដទៃ​ទៅ​លក់

ដោយ​: ស​រិ​ទ្ធ / កណ្តាល​: នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នេះ សាលាដំបូង​ខេត្តកណ្តាល បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង លោក គឹម សុវណ្ណ អតីត​មេបញ្ជាការ​ផ្នែក​សឹក​រង ស្រុក​កៀនស្វាយ ពាក់ព័ន្ធ​បទល្មើស​លួច​យក​អចលនទ្រព្យ​អ្នកដទៃ​ទៅ​លក់ ។​

​ក្នុង​សវនាការ នេះ មាន លោក ជា សុខ​ហៀ​ង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ ។ បន្ទាប់ពី​សាកសួរ​អស់​រយពេល​ជាច្រើន​ម៉ោង រួចមក​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម ទៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ ។​

​លោក គឹម សុវណ្ណ និង បក្ខពួក កន្លងមក ធ្លាប់បាន​រកស៊ី​រៀប​ដី អោយ​អ្នកដទៃ មានន័យថា ទិញ​ដី​ពី​ប្រជាពលរដ្ឋ លក់​ទៅអោយ​មេ​ឈ្មួញ​ធំៗ តែ​ពេលរ​កដី​អោយ​មេ​ឈ្មួញ មិនបាន តែ​យកប្រាក់​គេ​មក​ចាយវាយ នោះ ក៏ត្រូវ​ជាប់​ពាក្យបណ្តឹង តែម្តង ។

​នៅពេលនេះ ជោគវាសនា របសលោក គឹម សុវណ្ណ នឹង​អាច​ដឹង នា​ថ្ងៃ​ប្រកាស​សាលក្រម ខាងមុខនេះ តើ​ត្រូវ​ជាប់ពន្ធនាគារ ប៉ុន្មាន​ឆ្នាំ​?៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular